ព័ត៌មាន

Lenovo Xiaoxin Pro 24 កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវអេក្រង់ 2.5K 100Hz និងបន្ទះឈីប Intel Core i5-12500H SoC

ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Xiaoxin Pro 24 desktop PC ដែលនេះជាប្រភេទកុំព្យូទ័រ all-in-one desktop ដែលមានអេក្រង់កម្រិត 2.5K, 100Hz និងបន្ទះឈីប  Intel Core i5-12500H processor ។ កុំព្យូទ័រ Lenovo desktop PC នេះមានអេក្រង់ទំហំ 23.8-inch និងរន្ធផតជាច្រើន។

 image

កុំព្យូទ័រនេះប្រើប្រាស់នូវក្រាហ្វិកកាត Iris Xe Graphics G7 ។ វាមាន 12 cores, 16 threads, 4.5GHz peak clock speed និង 45W TDP ។ កុំព្យូទ័រ Xiaoxin 24 Pro នេះប្រើប្រាស់នូវ IPS ជាមួយនឹងវិញ្ញាបនបត្រ Rheinland Low Blue Light ។ វាមាន 2 x JBL Speakers ហើយវាក៏មានរន្ធផតដូចជា  USB 3.2 (A and C), USB-C, USB 2.0, HDMI និង Ethernet ៕