ព័ត៌មាន

Samsung Galaxy Watch5, Galaxy Watch5 Pro & Watch5 Golf Edition ស្មាតវ៉ចជំនាន់ថ្មីមុខងារកាន់តែទំនើប រូបរាងកាន់តែស្រស់ស្អាត

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung​ ទើបតែប្រកាសបង្ហាញនូវស្មាតវ៉ចជំនាន់ថ្មីចំនួន ៣ ម៉ូឌែលនោះគឺ Galaxy Watch 5, Galaxy Watch 5 Pro និង Watch 5 Golf Edition ។ស្មាតវ៉ច Galaxy Watch 5 នេះប្រើប្រាស់នូវ Samsung BioActive Sensor សម្រាប់ផ្តោតទៅលើមុខងារ heart rate, blood oxygen level និង stress level ។Galaxy Watch5 នេះក៏បំពាក់នូវមុខងារថ្មីដូចជា Body Composition, Sleep Scores, Sleep Coaching, SmartThings និង Google Assistant ផងដែរ។

 image

ស្មាតវ៉ចនេះប្រើប្រាស់នូវ One UI Watch4.5 ។ សម្រាប់ស្មាតវ៉ច  Galaxy Watch5 Pro នេះផ្តោតទៅលើសកម្មភាពកីឡា ហើយវាមានថាមពលថ្មធំជាងមុនដល់ទៅ 60% បើធៀបជាមួយនឹង Galaxy Watch4 ។ Galaxy Watch5 នេះមាន 2 ទំហំគឺ 44mm និង 40mm ។ Galaxy Watch5 Pro នេះមានប្រភេទ Bluetooth និង LTE ដែលមានទំហំ 45mm ។ សម្រាប់ស្មាតវ៉ច Watch5 series Golf Edition មាន 3  Bluetooth versions – Watch5 Large 44mm, Watch5 Small 40mm និង Watch5 Pro ៕