ផលិតផល

Apple Watch Series 8 ស្មាតវ៉ចជំនាន់ថ្មីសមត្ថភាពកាន់តែខ្លាំងក្លា

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវស្មាតវ៉ចជំនាន់ថ្មីរបស់ខ្លួននោះគឺ Apple Watch Series 8 ដែលមានបំពាក់នូវមុខងារ Crash Detection ដែលអាចជួយលោកអ្នកនៅក្នុងពេលដែលមានគ្រោះអាសន្ន។ វាក៏អាចតាមដានទៅលើការគេងរបស់អ្នកបានយ៉ាងល្អ ហើយវាក៏ពង្រឹងទៅលើសមត្ថភាពនៃការហាត់ប្រាណតាមរយៈ Workout App ផងដែរ។

 image

Apple Watch Series 8 នេះប្រើប្រាស់នូវអេក្រង់ Always-On Display ដែលមានកម្រិតពន្លឺ 1000 nitsហើយវាក៏មានគែមស្តើងក្នុងការប្រើប្រាស់ផងដែរ។ កញ្ចក់របស់ស្មាតវ៉ចនេះមានភាពរឹងមាំ ប្រព័ន្ធ IP6X សម្រាប់ការពារធូលី និងទឹកបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត។ Apple Watch Series 8 ក៏មានមុខងារ Fall Detection និង Emergency SOS ផងដែរ។ វាក៏ប្រើប្រាស់ជាមួយនឹងកម្មវិធី Blood Oxygen App និង ECG App រួមជាមួយនឹងសារជូនដំណឹងពាក់ព័ន្ធទៅនឹងចង្វាក់បេះដូងផងដែរ៕