ផលិតផល

Lenovo ThinkBook Wireless Dock ឧបករណ៍សាកថ្មដ៏ទាក់ទាញ និងសមត្ថភាពខ្ពស់

ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវ wireless docking station ថ្មីដែលមានឈ្មោះហៅថា ThinkBook Wireless Dock ។ ThinkBook Wireless Dock នេះគឺប្រើប្រាស់នូវបច្ចេកវិទ្យា Power-by-Contact technology ដែលមានកម្លាំងដល់ទៅ 65W wireless charging ។ សម្រាប់ charging dock នេះក៏អាចប្រើប្រាស់សម្រាប់សាកថ្ម wireless ទៅកាន់ស្មាតហ្វូនបានយ៉ាងងាយស្រួល។

docking station នេះគឺប្រើប្រាស់នូវបច្ចេកវិទ្យា Wi-Fi 6 ដើម្បីធានាថា Power-by-Contact connection នេះគឺមានកម្លាំងខ្លាំងក្នុងការប្រើប្រាស់។ នៅលើឧបបករណ៍នេះក៏មាន 3x USB Type-A ports, USB Type-C port និង HDMI display output port ។ វាក៏ទ្រទ្រង់នូវ dual displays ដែលមានកម្រិតភាពច្បាស់ដល់ទៅ 4K/60Hz ផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មាន Lenovo Slim-Tip jack​សម្រាប់ផ្តល់ថាមពលសម្រាប់ wireless dock ផងដែរ៕