ផលិតផល

Anker 313 Ace 45W GaN Charger ឆ្នាំងសាកល្បឿនលឿនក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Anker ទើបតែប្រកាសបង្ហាញនូវឆ្នាំងសាក Gallium Nitride (GaN) charger ថ្មីបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា Anker 313 Ace 45W GaN charger ហើយវាអាចសាកថ្មគ្រប់ម៉ូឌែលនៃស្មាតហ្វូន Galaxy S23 series ដែលរួមមាន  Samsung Galaxy S23 Ultra, Galaxy S23+ និង Galaxy S23 ។​

ឆ្នាំងសាកនេះប្រើប្រាស់នូវបច្ចេកវិទ្យា GaN (gallium nitride) ហើយវាមានវិមាត្រ 37.8 x 35.1 x 40.9 mm និងទម្ងន់ត្រឹមតែ 68 g ។​ឆ្នាំងសាកនេះមានទំហំតូចជាងឆ្នាំងសាក Charger របស់ក្រុមហ៊ុន Samsung ដល់ទៅ 30% ។​ ឆ្នាំងសាកនេះ Anker 313 Ace 45W GaN Charger ក៏មានការពង្រឹងមុខងារសុវត្ថិភាពជាច្រើន។ ឆ្នាំងសាក Anker 313 Ace 45W GaN charger នេះមានតម្លៃ $29.99 ៕