ផលិតផល

Lenovo Legion Blade 7000k 2023 កុំព្យូទ័រលើតុជំនាន់ថ្មីបំពាក់នូវក្រាហ្វិកកាត RTX 4070 Ti GPU

ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រលើតុថ្មី Lenovo Legion Blade 7000k 2023 ដែលមានបំពាក់នូវមុខងារ និងលក្ខណៈពិសេសជាច្រើនដូចជា  RTX 4070 Ti graphic card និងបន្ទះឈីប Intel Core i7 chipset ។​កុំព្យូទ័រនេះក៏មានទ្រទ្រង់នូវភ្លើង RGB light និងមុខងារពិសេសៗជាច្រើនទៀត។ កុំព្យូទ័រលើតុ Legion Blade 7000k 2023 នេះមានបន្ទះឈីប Intel Core i7-13700KF CPU ជាមួយនឹង 16 cores, 24 threads និង  5.4GHz turbo ។

វាមានបំពាក់នូវ  12GB Nvidia RTX 4070 Ti graphics card, 16GB of DDR5 memory និង  1TB SSD ។​ កុំព្យូទ័រនេះមានបំពាក់នូវ 8-phase power supply និង CPU Power 253W ។ បន្ថែមពីនេះទៀតនោះ វាក៏មាន 4x r SATA extension slots, 2x M.2 SSD slots, 4x memory slots និង 2x  M.2 SSD slots ។ វាក៏ទ្រទ្រង់ទៅលើ Wi-Fi 6 wireless និង 2.5G wired network cards ផងដែរ។ កុំព្យូទ័រលើតុនេះមានតម្លៃប្រហែលជា $2200 ហើយវាមានតម្លើងមកជាស្រេចជាមួយនឹង Windows 11 ៕