Samsung Galaxy S23 Series បានមកដល់ទីផ្សារកម្ពុជាហើយ ជាមួយកាដូថែមជូនទៀតផង..!

ដើម្បីស្វាគមន៍ Samsung Galaxy S23 Series សាមសុងនឹងធ្វើការផ្ដល់ជូន Speaker JBL Flip5 ភ្លាមៗ រាល់ការទិញ Galaxy S23 S23+ និង S23 Ultra!!

(ភ្នំពេញ) ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣៖ រីករាយស្វាគមន៍វត្តមាន Samsung Galaxy S23, S23+ និង S23 Ultra ដាក់លក់ជាផ្លូវការលើទីផ្សារកម្ពុជាហើយ…! ជាការពិតណាស់ក្រោយថ្ងៃដ៏កក្រើក និងអស្ចារ្យនៃការដាក់បង្ហាញនូវវត្តមានស្មាតហ្វូន Samsung Galaxy S23 Series បានអង្រួនដួងចិត្ត…ឆក់យកបេះដូង នឹងធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បាក់ចិត្តស្រឡាញ់ជាមួយនឹងលក្ខណៈសម្បត្តិដ៏ពិសេស Galaxy S23 Series ទាំងបីម៉ូឌែលនេះ…!

ហើយដោយមានការគាំទ្រខ្លាំងពីអតិថិជន និងហ្វេនៗជាច្រើនទើបក្រុមហ៊ុន សាមសុង ធ្វើការផ្ដល់ជូននូវកាដូដ៏ពិសេសជូនដល់អតិថិជន…ធានាថាលើកនេះមិនឱ្យខកចិត្តនោះទេ។ ដូច្នេះសម្រាប់រាល់ការទិញនូវស្មាតហ្វូន Samsung Galaxy S23 S23+ និង S23 Ultra លោកអ្នកនឹងទទួលបានការផ្ដល់ជូនដូចជា៖

– Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ

– ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតល្អរយៈពេល 12 ខែ!

– ការបង់រំលស់ជាមួយធនាគារ AEON ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ (គិតចាប់ពីថ្ងៃទិញ)

យ៉ាងម៉េចដែរហ្វេនៗស្កប់ចិត្តដែរទេប៉ុនហ្នឹង…!! នេះគ្រាន់តែការផ្ដល់ជូនក៏រំភើបរីករាយទៅហើយ ចុះទម្រាំតែចូលកាន់តែជ្រៅ និងដឹងកាន់តែច្បាស់នៃគុណសម្បត្តិរបស់ Galaxy S23, S23+ និង S23 Ultra ទៀត តើរំភើបរីករាយប៉ុណ្ណា? តោះ! ទៅតាមដានមើលទាំងអស់គ្នាថាលក្ខណៈសម្បត្តិដែលពិសេស…ដែលខ្លាំង…ដែលអស្ចារ្យនោះមានអ្វីខ្លះទៅ…!

* Samsung Galaxy S23 Ultra

– កាមេរ៉ាកាន់តែធំជាងមុន៖ 200MP ច្បាស់លម្អិត ផ្ដិតយករូបភាព និងវីដេអូបានយ៉ាងល្អ (មុខងារ Nightography ទោះជាងងឹតក៏នៅតែស្អាត គ្រប់ស្ទាយដឹងតែច្បាស់ស្អាតទាំងពណ៌ និងពន្លឺ)

– អេក្រង់ធំ៖ 6.8 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ)

– ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm)

– អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 512GB RAM 12GB, 1TB RAM 12GB

– ថាមពលថ្មធំ៖ 5,000 mAh (អាចប្រើលើអេក្រង់បានពេញមួយថ្ងៃតែម្ដង) សាកថ្មបានល្បឿនលឿន៖ 45W សាកលឿនបានដល់ 65% ក្នុងរយៈពេល 30នាទី, 15W wireless Charging

– អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី

* Samsung Galaxy S23+

– កាមេរ៉ាគោល៖ 50MP + លេន Ultra-Wide 12MP + លេន Telephoto 10MP ច្បាស់ជាងមុន…ចាប់យករូបភាពបានឆ្ងាយ និងវីដេអូបានយ៉ាងល្អ ទោះជានៅស្ថានភាពពន្លឺខ្សោយក៏ដោយ

– អេក្រង់ធំ៖ 6.6 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ)

– ល្បឿនដំណើរការខ្លាំង៖ ការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm)

– អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 512GB RAM 12GB

– ថាមពលថ្មធំ៖ 4,700 mAh (អាចប្រើលើអេក្រង់បានពីព្រលឹមទាល់ព្រលប់តែម្ដង)

– សាកថ្មបានល្បឿនលឿន៖ 45W សាកលឿនបានដល់ 65% ក្នុងរយៈពេល 30នាទី, 15W wireless Charger

– អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី

* រីឯ Samsung Galaxy S23

– កាមេរ៉ាគោល៖ 50MP + លេន Ultra-Wide 12MP + លេន Telephoto 10MP ច្បាស់ជាងមុន…ចាប់យករូបភាពបានឆ្ងាយ និងវីដេអូបានយ៉ាងល្អ ទោះជានៅស្ថានភាពពន្លឺខ្សោយក៏ដោយ

– អេក្រង់ធំ៖ 6.1 អ៊ីង Dynamic AMOLED 2X, ល្បឿនអេក្រង់ 120Hz (អេក្រង់មុខក្រោយក្រាលដោយកញ្ចក់ Corning Gorilla Glass Victus 2 ទើបនឹងចេញក្ដៅៗ)

– ល្បឿនដំណើរការខ្លាំង៖ បំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 (4 nm)

– អង្គផ្ទុក / Storage ៖ 256 GB RAM 8GB, 256GB RAM 8GB, 512GB RAM 12GB

– ថាមពលថ្មធំ៖ 3,900 mAh (អាចប្រើលើអេក្រង់បានពីព្រលឹមទាល់ព្រលប់តែម្ដង)

– សាកថ្មបានលឿន៖ 25W សាកលឿនបានដល់ 50% ក្នុងរយៈពេល 30នាទី, 15W wireless Charger

– អាវក្រោះការពារជ្រាប់ទឹក៖ កម្រិត IP68 បានរហូតដល់ជម្រៅ 1.5 ម៉ែត្រ ក្នុងរយៈពេល 30 នាទី

ជាពិសេស Samsung Galaxy S23 Series ក៏បានប្រើប្រាស់នូវប្រព័ន្ធបំភាយកម្ដៅបានយ៉ាងល្អជាងមុន បង្កើនភាពត្រជាក់កាន់តែប្រសើរ…! គ្រាន់តែឃើញពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy S23 Series ទាំងបីម៉ូឌែលនេះក៏លន់ថាមាត់ WOW ដែរ! ចុះបើបានប្រើប្រាស់ផ្ទាល់វិញមិនដឹងជារីករាយប៉ុណ្ណា…!! ដូច្នេះប្រញាប់រួសរាន់ឡើងណា៎ទាន់មានការផ្ដល់ជូននូវកាដូដ៏ពិសេសពីសាមសុង…!!

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តបង្កើនយុទ្ធនាការផ្សេងៗជាច្រើនបន្តទៀត ដើម្បីគាំទ្រឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

Leave a Reply

Your email address will not be published. Required fields are marked *