ផលិតផល

Samsung Galaxy S23, S23+, S23 Ultra ស្មាតហ្វូនជំនាន់ថ្មីជាមួយនឹងបច្ចេកវិទ្យា LPDDR5x RAM, UFS 4.0 Storage

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S23 series ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 flagship រួមជាមួយនឹង RAM និង Storage ចុងក្រោយបំផុត។ ស្មាតហ្វូននេះប្រើប្រាស់នូវ LPDDR5 RAM និង  UFS 4.0 storage ។ សម្រាប់  LPDDR5x នេះគឺមានល្បឿនក្នុងការផ្ទេរទិន្នន័យដល់ទៅ 8,533 Mbps ដែលមានល្បឿនលឿនជាង LPDDR5 RAM ដល់ទៅ 33% ។

សម្រាប់ UFS 4.0 storage នេះមានល្បឿននៃការ 4,200 MB/s read និង  1,200 MB/s write បើធៀបជាមួយនឹង UFS 3.1 នេះមានល្បឿន 2100 MB/s read និង 1,200 MB/s write ។ បើមើលទៅលើស្មាតហ្វូន Galaxy S23 មានរ៉េមទំហំ  8 GB LPDDR5 RAM និង 128 GBUFS 3.1 storage ។ Galaxy S23 Plus នេះមានរ៉េមទំហំ  8GB + 256GB និង 8GB + 512GB ។  S23 Ultra វិញគឺមានរ៉េមទំហំ  8GB + 256GB, 12GB RAM + 256GB និង 12GB + 1TB ។ ស្មាតហ្វូន Galaxy S23 Series នេះមានពណ៌  Cream, Green, Lavender និង Phantom Black ៕