ផលិតផល

boAt Avante Bar 1200D Soundbar បាសឆ្លាតវៃកម្លាំង 100W Output

កាលពីពេលមុននេះ ក្រុមហ៊ុន boat ទើបតែប្រកាសបង្ហាញនូវប្រព័ន្ធបំពងសំឡេង Avante Bar 1150D soundbar ថ្មី ហើយពេលនេះ​ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវបាសថ្មីដែលមានឈ្មោះហៅថា Avante Bar 1200D ។​សម្រាប់ soundbar ថ្មីនេះក៏មានការ upgrade ច្រើនបើធៀបជាមួយនឹងបាស  Avante Bar 1150D ។ boAt Avante Bar 1200D នេះគឺជា  2.1-channel soundbar ដែលមាន wired subwoofer ។

បាសនេះគឺងាយស្រួលក្នុងការបំពាក់នៅលើជញ្ជាំង ហើវយាក៏មាន connectivity ជាច្រើនដូចជា Bluetooth 5.0, USB, AUX, HDMI (ARC) និង optical connectivity ផងដែរ។ boAt Avante Bar 1200D នេះមានកម្លាំង 100W និងប្រព័ន្ធ Dolby Audio ។ សម្រាប់ oAt Avante Bar 1200D នេះក៏មានភ្ជាប់ជាមួយនឹង EQ modes ដែលមានច្រើនជម្រើសក្នុងការជ្រើសរើស និង  remote control  ផងដែរ៕