ផលិតផល

Samsung Galaxy Book 3 Series កុំព្យូទ័រជំនាន់ថ្មីសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Galaxy Book 3 series ដែលមានដូចជា  Galaxy Book 3 Pro, Book 3 Pro 360 និង  Book 3 Ultra ។ កុំព្យូទ័រ Samsung Galaxy Book 3 series នេះប្រើប្រាស់នូវ dynamic AMOLED 2x ជាមួយនឹង  120Hz refresh rate និងកម្រិតភាពច្បាស់  3K ។​

សម្រាប់កុំព្យូទ័រ Book 3 Pro នេះមានអេក្រង់ទំហំ 14 និង 16-inch ខណៈពេលដែលម៉ូឌែល  Pro 360 និង  Ultra មានអេក្រង់ទំហំ  16-inch ។ កុំព្យូទ័រ Pro 360 នេះមានអេក្រង់  2-in-1 convertible ហើយវាទ្រទ្រង់នូវ touch & stylus ផងដែរ។ កុំព្យូទ័រនេះបំពាក់នូវប្រព័ន្ធ  AKG-tuned quad-speaker system និង​dual microphones ។

​កុំព្យូទ័រ Samsung Galaxy Book 3 Pro series នេះមានបំពាក់នូវបន្ទះឈីប 13th generation Intel Core i5 និង  i7 ជាមួយនឹងក្រាហ្វិកកាត Intel Iris Xe GPU ។ វាមានរ៉េមទំហំ  16GB LPDDR5 RAM និង  1TB SSD storage ។​កុំព្យូទ័រ Galaxy Book 3 Ultra មានបំពាក់នូវបន្ទះឈីប Core i9 SoC ជាមួយនឹង  GeForce RTX4070 GPU, 32GB RAM និង  1TB storage ផងដែរ៕