ផលិតផល

OnePlus Hub 5G Router រ៉ោតទ័រជំនាន់ថ្មីដ៏អស្ចារ្យទ្រទ្រង់នូវ Wi-Fi 6

ក្រុមហ៊ុន OnePlus ទើបតែប្រកាសបង្ហាញនូវផលិតផលជាច្រើនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Cloud 11+ ។ ឧបករណ៍រ៉ោតទ័រថ្មីដែលក្រុមហ៊ុននេះប្រកាសមានឈ្មោះហៅថា OnePlus Hub 5G Router ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ជាទីបំផុត។ សម្រាប់រ៉ោតទ័រនេះទ្រទ្រង់ទៅលើ 4G និង 5G SIM cards ។

នេះមានន័យថាអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការប្រើប្រាស់នូវ SIM cards​ ចូលទៅក្នុងរ៉ោតទ័រនេះបានផងដែរ។ ឧបករណ៍នេះអាចប្រើប្រាស់ជាមួយនឹង WIFI 6 signals ដែលធ្វើអោយល្បឿននៃការទំនាក់ទំនងរបស់អ្នកពិតជាលឿនមែនទែន។ អ្នកក៏អាចប្រើប្រាស់នូវរ៉ោតទ័រនេះនៅក្នុង Home Hub ជាមួយនឹងការទ្រទ្រង់នូវ Matter protocol ផងដែរ៕