ផលិតផល

Alienware AW620M Gaming Mouse ផ្តល់នូវភាពអស្ចារ្យក្នុងការលេងហ្គេម និងកាន់ថ្មដល់ទៅ 140 ម៉ោង

ក្រុមហ៊ុន Alienware ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវ wireless mouse ស៊េរីថ្មីដែលមានឈ្មោះហៅថា Alienware AW620M wireless mouse ដែលមានតម្លៃប្រហែលជា​$150 ហើយវាមានបំពាក់នូវមុខងារជាច្រើនក្នុងការប្រើប្រាស់។ Alienware AW620M wireless mouse នេះមានការឌីស្សាញយ៉ាងល្អឥតខ្ចោះ ហើយវាឌីស្សាញយ៉ាងពិសេសសម្រាប់អ្នកប្រើប្រាស់ដែលនិយមប្រើដៃស្តាំរបស់ពួកគេក្នុងការបញ្ជា។

Alienware AW620M ប្រើប្រាស់នូវ sensors ជាច្រើនដែលមាន DPI 26,000 ។ Alienware AW620M អាចទ្រទ្រង់នូវ  e-sports-level 2.4GHz wireless mode connection និង  USB-C wired connection ។ ថាមពលថ្មរបស់វាគឺប្រើប្រាស់បានដល់ទៅ 140 ម៉ោង ហើយការសាកថ្ម 5 នាទីគឺប្រើប្រាស់បានដល់ទៅ 10 ម៉ោងនៅក្នុងការលេងហ្គេម។

Alienware AW620M នេះបំពាក់នូវ 7 programmable buttons ដែលអ្នកប្រើប្រាស់អាចធ្វើការកំណត់បានទៅតាមចិត្តរបស់ពួកគេ។ វាក៏មានភ្លើង RGB lighting effects ហើយអ្នកប្រើប្រាស់អាចធ្វើការគ្រប់គ្រងនូវពណ៌ទាំងនេះបានតាមរយៈ App ថែមទៀត៕