ផលិតផល

Apple 14-inch & 16-inch MacBook Pro សមត្ថភាពកាន់តែខ្លាំងក្លា និងបច្ចេកវិទ្យាថ្មីឈានមុខគេ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Apple 14-inch & 16-inch MacBook Pro ដែលប្រើប្រាស់នូវបន្ទះឈីប M2 Pro និង M2 Max chips ដ៏ខ្លាំងក្លាបំផុត។ កុំព្យូទ័រម៉ូឌែលថ្មីនេះគឺត្រូវបានឌីស្សាញឡើងដែលមានការពង្រឹងទៅលើសមត្ថភាព និងប្រសិទ្ធិភាពកាន់តែប្រសើរជាងម៉ូឌែលជំនាន់មុនដែលបង្ហាញខ្លួននៅចុងឆ្នាំ 2021 នោះ។

បើមើលទៅលើបន្ទះឈីប M2 chip ដែលបានប្រើប្រាស់នៅលើ MacBook Air និង 13-inch MacBook Pro មានត្រឹមតែ 10-core CPU, 32-core GPU និង 16-core Neural Engine ដែលទ្រទ្រង់ទៅលើ 64GB Memory និង 8TB SSD។ សម្រាប់បន្ទះឈីប M2 Pro វិញគឺមាន 12-core CPU,19-core GPU និង 32GB Memory ខណៈពេលដែលបន្ទះឈីប M2 Max មាន 38-core GPU និងទ្រទ្រង់នូវ 96GB Memory ។ M2 Pro chip នេះមានល្បឿនលឿនជាង M1 Pro Chip ដល់ទៅ 20% ហើយវាក៏មាន 200GB/s unified memory bandwidth ។ M2 Max chip មាន 12-core CPU ដូចទៅនឹង M2 Pro Chip ផងដែរ ប៉ុន្តែវាមាន GPU ខ្លាំងជាង។

MacBook Pro ម៉ូឌែលចុងក្រោយនេះមានបំពាក់នូវ Wi-Fi 6E3 ដែលមានល្បឿនលឿនជាង កម្លាំងខ្លាំងជាង និង Latency ទាបជាង Wi-Fi 6 ។ វាក៏មានបំពាក់នូវ advanced HDMI port ដែលទ្រទ្រង់ទៅលើកម្រិតអេក្រង់ 8K នៅក្នុងកម្រិត 60Hz និងអេក្រង់ 4K ក្នុងកម្រិត 240Hz ដែលអនុញ្ញាតអោយអ្នកទទួលបាននូវវីដេអូដែលមានកម្រិតភាពច្បាស់ខ្ពស់ និងបទពិសោធន៍នៃការលេងហ្គេមយ៉ាងរលូនថែមទៀត។ MacBook Pro ថ្មីនេះក៏មានការឌីស្សាញថ្មីសម្រាប់ Keyboard និង Touchbar ដែលផ្តល់នូវបទពិសោធន៍នៃការវាយអត្ថបទបានយ៉ាងល្អ និងងាយស្រួលក្នុងការចូលទៅកាន់ Apps និងមុខងារដែលប្រើប្រាស់ញឹកញ៉ាប់ផងដែរ។ កុំព្យូទ័រទាំងពីរម៉ូឌែលនេះមានថាមពលថ្មធំជាងមុន និងប្រើប្រាស់បានយូរជាងមុនសម្រាប់ការកម្សាន្ត និងការធ្វើការងារបានពេញមួយថ្ងៃ។ MacBook Pro ចុងក្រោយនេះគឺល្អបំផុតសម្រាប់ផ្នែកកាត់តវីដេអូ ក្រាហ្វិកឌីស្សាញ ការកាត់ភ្លេង និងការងារជំនាញជាច្រើនទៀត។ សម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់វាមាន Touch ID និង Apple T2 security chip សម្រាប់ការពារសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់កម្រិតខ្ពស់បំផុត៕