ផលិតផល

Apple Mac Mini កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវបន្ទះឈីប M2 & M2 Pro Chip ដ៏ខ្លាំងក្លាបំផុត

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Mac Mini ថ្មីដែលមានបំពាក់នូវបន្ទះឈីប M2 chip ដែលមានប្រភេទ Pro version chip ផងដែរ។​បើមើលទៅលើ Mac Mini ជំនាន់មុននេះគឺបំពាក់នូវបន្ទះឈីប M1 chip ដូចទៅនឹង MacBook Air ផងដែរ។

សម្រាប់កុំព្យូទ័រ Mac Mini នេះគឺមាន M2 chip, 8GB RAMនិង 256GB storage ជាមួយនឹង HDMI port, Gigabit Ethernet, headphone jack, 2x USB-A ports និង 2x Thunderbolt 4 (USB-C) ports ថែមទៀតជាមួយនឹងតម្លៃ $599 ។ Mac Mini ដែលមានបំពាក់នូវ M2 Pro នេះគឺមានរ៉េមទំហំ 16GB, 512GB SSD storage និង 2x Thunderbolt 4 ports គឺមានតម្លៃ $1,299 ។

គួរបញ្ជាក់ផងដែរថា M2 Max chip គឺជាបន្ទះឈីបដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន Apple ហើយវាក៏ប្រើប្រាស់នៅលើកុំព្យូទ័រ MacBook Pro ម៉ូឌែលថ្មីផងដែរ។ Mac Mini ថ្មីនេះគឺមានការ upgrade ច្រើនជាមួយនឹងសមត្ថភាពខ្លាំងក្លាជាងមុន រូបរាងស្តើងជាងមុន និងងាយស្រួលក្នុងការប្រើប្រាស់ទាំងអ្នកប្រើប្រាស់ទូទៅ និងអ្នកប្រើប្រាស់អាជីពជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ៕