ផលិតផល

LG UltraGear 25GR75FG ម៉ូនីទ័រលេងហ្គេមដ៏អស្ចារ្យដែលមានកម្រិត 360HZ Refresh Rate

ម៉ូនីទ័រលេងហ្គេមស៊េរីថ្មី LG UltraGear 25GR75FG IPS បានប្រកាសបង្ហាញខ្លួនជាផ្លូវការជាមួយនឹងអេក្រង់ទំហំ 24-5-inch 1080p និងកម្រិត refresh rate 360Hz ។ បន្ថែមពីនេះទៀតនោះ សម្រាប់ម៉ូនីទ័រនេហមានភ្ជាប់ជាមួយនឹង DisplayHDR 400 ហើយវានឹងប្រើប្រាស់ជាម៉ូនីទ័រផ្លូវការសម្រាប់ការប្រកួត League of Legends EMEA Championship 2023 ផងដែរ។

ម៉ូនីទ័រ UltraGear នេះមានកម្រិត 16:9 aspect ratio, 1ms GtG response times និង 97% sRGB color space coverage ។ ម៉ូនីទ័រនេះមានកម្រិតពន្លឺអេក្រង់ 400 nits និង NVIDIA G-SYNC ហើយវាអាចប្រើប្រាស់បានជាមួយនឹង 100 x 100 mm VESA wall mounts ថែមទៀត៕