ផលិតផល

JBL Bar Series Soundbars ឧបករណ៍បំពងសំឡេងស៊េរីថ្មីបំពាក់នូវបច្ចេកវិទ្យា Dolby Atmos

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា JBL បានប្រកាសបង្ហាញនូវ soundbars ចំនួន 3 ស៊េរីដែលបំពាក់នូវបច្ចេកវិទ្យា Dolby Atmos ។ សម្រាប់ម៉ូឌែលនេះគឺ JBL BAR 2.1DB_MKII, BAR 500, BAR 800 និង BAR 1000 soundbars ។ JBL soundbars ថ្មីនេះមានប្រព័ន្ធសំឡេងដ៏ខ្លាំងក្លា Bar2.1 Deep Bass ជាមួយនឹងកម្រិតសំឡេង 300W ដែលអាចបញ្ជាតាម wireless ចេញពីស្មាតហ្វូន ឬថេប្លេតបាន។

soundbar ថ្មីនេះទ្រទ្រង់ទៅលើ Dolby Digital និង JBL Surround Sound ដែលអាចប្រើប្រាស់បានជាមួយនឹងទូរទស្សន៍ដើម្បីទទួលបាននូវកម្សាន្តយ៉ាងអស្ចារ្យ។ សម្រាប់ wireless subwoofer និង eARC HDMI ក៏អាចផ្តល់នូវសំឡេង output បានយ៉ាងល្អ។ ចំណែក JBL Bar 500 គឺមានកម្រិតសំឡេង output ដល់ទៅ 590W ជាមួយនឹងបច្ចេកវិទ្យា MultiBeam technology ដែលផ្តល់នូវបទពិសោធន៍នៃការស្តាប់ដូចទៅនឹងរោងកុន។ វាក៏មាន Dolby Atmos 3D និង Surround Sound ខណៈពេលដែលបច្ចេកវិទ្យា PureVoice ក៏ផ្តល់នូវសំឡេងកាន់តែច្បាស់ពិរោះបំផុត។

សម្រាប់ JBL Bar 800 មានកម្រិតសំឡេង output ចំនួន 720W ហើយវាក៏មានកម្រិតសំឡេង cinematic audio ដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។ JBL Bar 1000 វិញគឺមានកម្រិតសំឡេង output 880W និងបច្ចេកវិទ្យា True Dolby Atmos ។​ វាក៏មានបច្ចេកវិទ្យា MultiBeam technology ដែលផ្តល់នូវសំឡេងច្បាស់ voice assistant-enabled speakers និងបំពាក់នូវបច្ចេកវិទ្យា HDMI eARC connectivity ជាមួយនឹង 4K Dolby Vision ។​សម្រាប់ Bar 800 និង Bar 1000 ក៏មាន built-in WiFi ជាមួយនឹង AirPlay2, Alexa Multi-Room Music និង Chromecast ថែមទៀត៕