ម៉ូនីទ័រ High refresh rate សម្រាប់ការលេងហ្គេមកំពុងតែមានការពេញនិយមក្នុងការប្រើប្រាស់សម្រាប់អ្នកដែលចូលចិត្តលេងហ្គេមនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ សម្រាប់ម៉ូនីទ័រលេងហ្គេមទាំងនេះផ្តល់នូវការលេងហ្គេមកាន់តែរលូន (smooth) និងការឆ្លើយតបបានលឿនរហ័សក្នុងការប្រើប្រាស់។ ថ្មីៗនេះក្រុមហ៊ុន Alienware ក៏ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេម AW2524H 500Hz IPS ស៊េរីថ្មីរបស់ខ្លួនផងដែរ។ Alienware AW2524H នេះមានកញ្ចក់អេក្រង់ anti-glare IPS ជាមួយនឹងពណ៌ច្បាស់ក្នុងការប្រើប្រាស់។
Alienware AW2524H នេះប្រើប្រាស់នូវ 4 5Gbps USB-A ports, 2x standard 3.5mm audio-out jacks, DisplayPort 1.4 connector និង 2x HDMI 2.1 ports ។ ម៉ូនីទ័រនេះក៏មាន DisplayHDR 400 និងបច្ចេកវិទ្យាG-Sync & Reflex Analyzer របស់ក្រុមហ៊ុន Nvidia ផងដែរ។ Alienware AW2524H នេះមានតម្លៃប្រហែលជា $830 ៕
