ផលិតផល

OnePlus 45W Liquid Cooling Accessory ឧបករណ៍កាត់បន្ថយនូវសីតុណ្ហភាពនៅលើស្មាតហ្វូនដល់ទៅ20°C

នៅក្នុងព្រឹត្តិការណ៍​MWC 2023 ក្រុមហ៊ុន Honor ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា  45W liquid cooling accessory សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន។ សម្រាប់ 45W liquid cooler នេះអាចភ្ជាប់ជាមួយនឹងស្មាតហ្វូនរបស់អ្នក ហើយវាអាចកាត់បន្ថយទៅលើកំដៅបានយ៉ាងល្អដោយសារតែស្មាតហ្វូននៅក្នុងពេលបច្ចុប្បន្ននេះត្រូវបានឌីស្សាញឡើងសម្រាប់ដំនើរការនៅលើហ្គេមដែលមានក្រាហ្វិកធំៗ ការប្រើប្រាស់ថាមពលថ្មកាន់តែច្រើនដែលធ្វើអោយកំដៅនៅលើស្មាតហ្វូនកើនឡើង។

សម្រាប់អ្នកដែលមិនបានដឹងនោះ ការកាត់បន្ថយទៅលើកំដៅទៅលើ CPU នេះអាចជួយអោយការលេងហ្គេមកាន់តែអស្ចារ្យនៅក្នុងពេលដែលប្រើប្រាស់នូវ frame rates ខ្ពស់ និងថែរក្សានូវថាមពលថ្មបានយ៉ាងល្អប្រសើរថែមទៀត។ ក្រុមហ៊ុន Honor បញ្ជាក់ថា OnePlus 45W Liquid Cooling accessor នេះអាចកាត់បន្ថយទៅលើដំដៅបានដល់ទៅ 20 អង្សារសេ៕