នៅក្នុងព្រឹត្តិការណ៍ CES 2023 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Acer ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រជំនាន់ថ្មីហៅថា Asus ROG Swift OLED PG27AQDM ដែលមានតម្លៃប្រហែលជា $1200 ។ Asus ROG Swift OLED PG27AQDM នេះមានអេក្រង់ 1440p OLED ជាមួយនឹង ultra-fast 240 Hz refresh rate និង 0.03 ms response time ។
បន្ថែមពីនេះទៀតនោះវាក៏មានអេក្រង់ទំហំដល់ទៅ 27 inches ជាមួយនឹងកម្រិតពន្លឺ 1000 nits ។ បន្ថែមពីនេះទៀតនោះ ម៉ូនីទ័រនេះក៏មានបំពាក់នូវ DisplayWidget Center ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការកែប្រែទៅលើពណ៌ និង OLED settings បានយ៉ាងងាយស្រួលថែមទៀត។

ម៉ូនីទ័រសម្រាប់លេងហ្គេមនេះក៏មានបំពាក់នូវ HDMI 2.1 port សម្រាប់ភ្ជាប់ទៅកាន់ Xbox និង PlayStation gaming consoles ហើយវាក៏មានបច្ចេកវិទ្យា G-SYNC synchronization technology របស់ក្រុមហ៊ុន Nvidia សម្រាប់ទ្រទ្រង់ទៅលើ HDR 10 ដែលផ្តល់នូវពណ៌ភ្លឺច្បាស់បំផុតនៅលើអេក្រង់ OLED របស់អ្នក៕