ផលិតផល

Garmin Forerunner 265 & Forerunner 265S ស្មាតវ៉ចជំនាន់ថ្មីបំពាក់នូវអេក្រង់ AMOLED

ថ្មីៗនេះ ក្រុមហ៊ុន Garmin ទើបតែប្រកាសបង្ហាញនូវស្មាតវ៉ចចំនួន ២ ស៊េរីនៃត្រកូល Garmin Forerunner 265 series នោះគឺ Forerunner 265 និង  Forerunner 265S ដែលមានបំពាក់នូវអេក្រង់ AMOLED ។ ស្មាតវ៉ចនេះមាន ២ ទំហំ និងច្រើនពណ៌សម្រាប់ជ្រើសរើស។ Forerunner 265 នេះមានទំហំ 46mm1.3-inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 416 x 416 pixels ។

Forerunner 265S នេះមានទំហំ 42mm ជាមួយនឹងអេក្រង់ទំហំ1.1-inch, 360 x 360 pixels AMOLED ។​ស្មាតវ៉ចទាំង ២ នេះមានបំពាក់នូវ  touchscreens និងកញ្ចក់ការពារ  Corning Gorilla Glass 3 ។ វាក៏មានម៉េមូរីទំហំ 8GB Storage និង sensors ជាច្រើនទៀត។ Forerunner 265 series នេះក៏មានមុខងារជាច្រើនទៀតដូចជា  exercise modes, smart notifications, Connect IQ Store និង  Garmin Pay ផងដែរ។

ថាមពលថ្មរបស់ស្មាតវ៉ច Garmin Forerunner 265S គឺ 15 ថ្ងៃ ខណៈពេលដែលថាមពលថ្មរបស់ Forerunner 265 គឺ 13 ថ្ងៃ។ Garmin Forerunner 265 និង  Forerunner 265S មានតម្លៃប្រហែលជា  $449.99 ៕