សុវត្ថិភាព

ក្រុមចែកចាយមេរោគ ransomwareក្លែងក្លាយមានគោលដៅក្នុងការវាយប្រហារទៅលើស្ថាប័នជាច្រើននៅសហរដ្ឋអាមេរិក

ក្រុមជំរិតទារប្រាក់ក្លែងក្លាយជាច្រើនកំពុងតែធ្វើការបោកប្រាស់ទៅលើការទម្លាយទិន្នន័យ និងឧប្បត្តិវហេតុជាច្រើនពាក់ព័ន្ធទៅនឹងមេរោគ ransomware ហើយក្រុមនេះមានគោលដៅក្នុងការគំរាមទៅលើក្រុមហ៊ុនជាច្រើននៅសហរដ្ឋអាមេរិកជាមួយនឹងការទម្លាយ ឬការលក់ទិន្នន័យដែលលួចបាននោះរហូតទាល់តែពួកគេទទួលបាននូវប្រាក់លោះ។

ពេលខ្លះ ក្រុមហេគឃ័រទាំងនោះក៏បានបោកប្រាស់ពាក់ព័ន្ធទៅនឹងការវាយប្រហារ denial-of-service (DDoS) ផងដែរ។ ក្រុមអ្នកវាយប្រហារដែលនៅពីក្រោយសកម្មភាពមួយដែលមានឈ្មោះហៅថា Midnight បានចាប់ផ្តើមកំណត់គោលដៅទៅលើក្រុមហ៊ុនជាច្រើននៅក្នុងសហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃទី 16 ខែមីនានេះ។

ពួកគេបានក្លែងបន្លំថាបានវាយប្រហារមេរោគ ransomware និងការលួចទិន្នន័យតាមរយៈអ៊ីម៉ែល ហើយគំរាមថាពួកគេពិតជាលួចបាននូវទិន្នន័យជាច្រើនរាប់រយ GB នៅក្នុងការវាយប្រហារនេះ។ BleepingComputer រកឃើញនូវអ៊ីម៉ែលមួយចេញពី Midnight Group, ដែលបង្ហាញថា ពួកគេលួចបាននូវទិន្នន័យជាង 600GB ចេញពី servers ជាច្រើន។ ដូចនេះ សូមអ្នកគ្រប់គ្រង system មានការប្រុងប្រយ័ត្នទៅលើអ៊ីម៉ែលដែលពេលខ្លះអាចជាការគំរាមកំហែងក្លែងក្លាយ៕

ប្រភព៖ bleepingcomputer ចុះផ្សាយថ្ងៃទី 1 ខែមេសា ឆ្នាំ 2023