សុវត្ថិភាព

មេរោគ Money Message ransomware ទាមទារប្រាក់លោះជាច្រើនលានដុល្លារអាមេរិក

ក្រុមចែកចាយមេរោគ ransomware ថ្មីដែលមានឈ្មោះហៅថា  ‘Money Message’ មានគោលដៅក្នុងការវាយប្រហារអ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក និងទាមទារប្រាក់លោះជាច្រើនលានដុល្លារអាមេរិកដើម្បីកុំអោយមានការលេចធ្លាយទិន្នន័យ។

មេរោគ ransomware ថ្មីនេះត្រូវបានរាយការណ៍ដំបូងបំផុតដោយជនរងគ្រោះម្នាក់នៅលើវេទិកា BleepingComputer forums នៅថ្ងៃទី 28 ខែមីនាឆ្នាំ 2023 នេះ ហើយបន្ទាប់មក Zscaler’s ThreatLabz ក៏បានចែករំលែកនូវព័ត៌មាននេះនៅលើ Twitter ។ បច្ចុប្បន្ននេះ ក្រុមហេគឃ័របង្ហាញនូវជនរងគ្រោះចំនួន ២ ស្ថាប័នដែលស្ថាប័នមួយនោះគឺជាអាកាសចរណ៍  Asian airline ដែលមានប្រាក់ចំណូលប្រចាំឆ្នាំជិតដល់ទៅ 1 ពាន់លានដុល្លារអាមេរិក។ បន្ថែមពីនេះទៀតនោះ ក្រុមហេគឃ័រក៏បានលួចយកនូវ Files ជាច្រើនចេញពីក្រុមហ៊ុននេះ និងការ screenshot បង្ហាញអំពីការចូលទៅក្នុង file system នេះផងដែរ។

គួរបញ្ជាក់ផងដែរថា​នៅពេលដែលមេរោគ ransomware នេះបានធ្វើការអ៊ីនគ្រីបទៅលើឧបករណ៍ដែលឆ្លងមេរោគនេះ វានឹងបង្ហាញនូវការជូនដំណឹងអំពីប្រាក់លោះដែលមានឈ្មោះហៅថា  money_message.log ដែលមានផ្ទុកនូវ link មួយទៅកាន់វេបសាយ TOR ដែលជនរងគ្រោះអាចជជែកជាមួយនឹងអ្នកវាយប្រហារបាន។ ក្រុមហេគឃ័រនេះក៏បានព្រមានថា ពួកគេនឹងទម្លាយទិន្នន័យដែលលួចបានប្រសិនបើស្ថាប័នទាំងនោះមិនបង់ប្រាក់លោះ៕

ប្រភព៖ bleepingcomputer ចុះផ្សាយថ្ងៃទី 2 ខែមេសា ឆ្នាំ 2023