ផលិតផល

Panasonic PT-CMZ50 Ultra-short throw Laser Projector ម៉ាស៊ីនបញ្ចាំងរូបភាពបំពាក់នូវ 16:10 aspect ratio

ក្រុមហ៊ុនបច្ចេកវិទ្យា Panasonic ទើបតែបញ្ចេញនូវម៉ាស៊ីនបញ្ចាំងរូបភាពថ្មី Panasonic PT-CMZ50 ultra-throw laser projector ដែលមានមុខងារពិសេសនោះគឺ aspect ratio16:10 ដែលមានសមត្ថភាពក្នុងការបញ្ចាំងរូបភាពបានដល់ទៅ 120 inches នៅក្នុងការដាក់ចម្ងាយ  3.05 m។  Panasonic projector ថ្មីនេះមាន native resolution1200p, throw ratio 0.235:1 និងកម្រិតពន្លឺ 5,200 Lumens ហើយអាចបញ្ចាំងនៅក្នុងកម្រិតខ្ពស់បំផុត 2,800 ANSI lumens។

PT-CMZ50 នេះមានកម្រិតភាពច្បាស់ 1920 x 1200 pixels ហើយសម្រាប់អាយុកាលនៃអំពូលរបស់វាគឺ 20,000 ម៉ោងនៅក្នុង quiet mode និង 24,000 ម៉ោងនៅក្នុង ECO Mode ។ PT-CMZ50 នេះក៏មានភាពស្ងាត់ក្នុងការប្រើប្រាស់ផងដែរ។ នៅលើម៉ាស៊ីនបញ្ចាំងស្លាយ  PT-CMZ50 ultra-short throw laser projector នេះមានរន្ធផតដូចជា HDMI ជាមួយនឹង CEC, USB-A និង RS232C ។ ម៉ាស៊ីនបញ្ចាំងស្លាយនេះមាន 2 ពណ៌គឺពណ៌ខ្មៅ និងពណ៌ស៕