ផលិតផល

Asus ROG Rapture GT-AX11000 Pro WiFi Router រ៉ោតទ័រជំនាន់ថ្មីដ៏ខ្លាំងក្លា

ក្រុមហ៊ុនបច្ចេកវិទ្យា Asus ទើបតែប្រកាសបង្ហាញនូវរ៉ោតទ័រ WiFi router ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា ROG Rapture GT-AX11000 Pro សម្រាប់អ្នកដែលចូលចិត្តនូវ Neon Genesis Evangelion ។  Neon Genesis Evangelion គឺជាស៊េរីរឿង Anime Series ដ៏ល្បីល្បាញនៅក្នុងទសវត្សន៍ទី 90 ។

ROG Rapture GT-AX11000 Pro WiFi Router​នេះគឺទ្រទ្រង់នូវ 2.4GHz និង 5Ghz frequency bands ហើយវាមានល្បឿនដល់ទៅ 11,000Mbps ។ រ៉ោតទ័រនេះគឺប្រើប្រាស់នូវបន្ទះឈីប  16nm quad core 2.0GHz Broadcom processor ជាមួយនឹងរ៉េមទំហំ 1GB និងម៉េមូរីទំហំ 256GB ។ សម្រាប់ WiFi router នេះគឺមានការអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន Asus និង Evangelion ។ រ៉ោតទ័រនេះមានតម្លៃប្រហែលជា $507 ៕