ផលិតផល

HP Star Book 15 កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវបន្ទះឈីប Ryzen 7000 Processor ដ៏ខ្លាំងក្លា

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា HP ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Star Book 15 ដែលមានទម្ងន់ស្រាល និងស្តើងក្នុងការប្រើប្រាស់។ កុំព្យូទ័រ HP notebook នេះមានបន្ទះឈីប Ryzen 7000 series processor ហើយវាមាន 2 ទម្រង់គឺ  Zen 2 និង Zen 3 architectures ។ កុំព្យូទ័រ HP Star Book 15 នេះមានអេក្រង់ 15-inch ជាមួយនឹងទម្ងន់ស្រាលត្រឹមតែ 1.6kg និងកម្រាស់ត្រឹមតែ 18.6mm ។​សម្រាប់ Zen 2 architecture version (RS-7520U) នេះមាន 4 cores និង 8 threads ។

កុំព្យូទ័រនេះមាន 16GB LPDDR5 5500 memory និងម៉េមូរីទំហំ 512GB SSD ។​សម្រាប់ R5-7730U version របស់​Star Book 15 នេះមាន  8 cores និង 16 threads ។ វាក៏មាន16GB DDR4 3200 memory និង 512GB ។ កុំព្យូទ័រទាំងពីរនេះមាន  dual memory slots, 720P camera, numeric keypad, Wi-Fi 6.0, dual array mics និង Bluetooth 5.3 connectivity ។

វាក៏មាន  dual USB-A, HDMI, USB-C interfaces និង  3.5mm audio jack ។ អេក្រង់ 15-inch របស់កុំព្យូទ័រ HP notebook នេះមានកម្រិតភាពច្បាស់ 1080p និងទ្រទ្រង់នូវ  DC dimming ផងដែរ។ ថាមពលថ្មរបស់កុំព្យូទ័រ Notebook នេះគឺប្រើប្រាស់បានដល់ទៅ 10 ម៉ោង៕