ផលិតផល

Lenovo Xiaoxin 14 2023 Ryzen Edition កុំព្យូទ័រជំនាន់ថ្មីដ៏ទាក់ទាញ

ថ្មីៗនេះ ក្រុមហ៊ុន Lenovo បានប្រកាសបង្ហាញនូវវត្តមានរបស់កុំព្យូទ័រស៊េរីថ្មី Lenovo Xiaoxin 14 2023 Ryzen Edition ដែលប្រើប្រាស់នូវបន្ទះឈីប AMD processor ។​កុំព្យូទ័រ Lenovo Xiaoxin 14 2023 Ryen Edition នេះប្រើប្រាស់នូវបន្ទះឈីប AMD Ryen 5 7530U mobile processor ។ បន្ទះឈីប 7nm chip នេះគឺផ្អែកនៅលើស្ថាបត្យកម្ម  Zen 3 architecture និង  6 cores, 12 threads, 16MB L3 cache និង clock frequency4.5GHz ។

កុំព្យូទ័រនេះមានអេក្រង់ 14-inch LCD ជាមួយនឹងកម្រិតភាពច្បាស់ 1920 x 1200 pixelsនិង  16:10 aspect ratio ។ កុំព្យូទ័រនេះមានតួខ្លួនធ្វើពីលោហធាតុជាមួយនឹងកម្រាស់ 16.9mm និងទម្ងន់  1.46kg ។ កុំព្យូទ័រនេះមានរន្ធផតជាច្រើនដូចជា  2 x USB Type-C, 2 x USB Type-A, HDMI, MicroSD card slot​ និង 3.5mm headphone jack ។​

បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹង  1080p webcam និង Dolby Atmos speakers ។ កុំព្យូទ័រនេះតម្លើងមកជាស្រេចជាមួយនឹងប្រព័ន្ធប្រតិបត្តិការ  Microsoft Windows 11 និង Microsoft Office Home & Student Edition ។ កុំព្យូទ័រនេះមានថាមពលថ្ម 56.6Wh និងទ្រទ្រង់នូវ  65W USB PD charging ។ វាក៏មាន 16GB dual-channel RAM និង  512GB PCIe NVMe SSD ។ កុំព្យូទ័រនេះមានតម្លៃ ~$580 ៕