ផលិតផល

LG Gram Style 2023 OLED Notebook កុំព្យូទ័រជំនាន់ថ្មីដែលមាន Touchpad លាក់បាន

ថ្មីៗនេះ ក្រុមហ៊ុន LG ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ gram Style 2023 OLED ដែលមានទម្ងន់ស្រាល និងស្តើងក្នុងការប្រើប្រាស់។ កុំព្យូទ័រនេះមានអេក្រង់ OLED, Touchpad ដែលលាក់បាន និងមាន 2 ទំហំក្នុងការជ្រើសរើសនោះគឺ  14- និង 16-inch ។​ កុំព្យូទ័រ  LG gram Style 2023 notebook series នេះប្រើប្រាស់នូវអេក្រង់ OLED របស់ក្រុមហ៊ុន  Samsung Display ។ កុំព្យូទ័រ LG gram Style series notebooks នេះមានបន្ទះឈីប 13th-generation Core i5 និង  i7 processors ។

សម្រាប់រ៉េមមានទំហំ 16GB និង 32GB ខណៈពេលដែលម៉េមូរីរបស់វាមានទំហំ 512GB និង 1TB ។ សម្រាប់ម៉ូឌែល 14-inch និង 16-inch មាន contrast ratio1 million: 1 និង 100% DCI-P3 color gamut ។​សម្រាប់ម៉ូឌែល 14-inch version របស់កុំព្យូទ័រ  gram Style នេះមានអេក្រង់  2.8K OLED និង 90Hz refresh rate ចំនែកម៉ូឌែល16-inch នេះមានអេក្រង់  3.2K OLED និង 120Hz refresh rate។ សម្រាប់  touchpad ដែលលាក់នៅលើកុំព្យូទ័រ  LG gram Style notebooks នេះគឺបង្ហាញនៅពេលដែលមានម្រាមដៃប៉ះនៅលើកុំព្យូទ័រនេះ។

កុំព្យូទ័រម៉ូឌែល  14-inch នេះមានទម្ងន់ 1kg និងថាមពលថ្មទំហំ 72Wh ខណៈពេលដែលម៉ូឌែល  16-inch មានទម្ងន់  1.23kg​និងថាមពលថ្មទំហំ 80Wh ។​កុំព្យូទ័រទាំងពីរនេះមាន 2x Thunderbolt 4 និង  USB-A interface រួមជាមួយនឹង Audio Jack ផងដែរ។ កុំព្យូទ័រ LG gram Style 2023 OLED នេះមានតម្លៃ ~$1,454 ៕