ផលិតផល

Sony WH-CH720N កាសស្តាប់ឥតខ្សែជំនាន់ថ្មីបំពាក់នូវបច្ចេកវិទ្យា ANC និងថាមពលប្រើប្រាស់ 50 ម៉ោង

ថ្មីៗនេះ ក្រុមហ៊ុន Sony ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ Wireless ថ្មីដែលមានឈ្មោះហៅថា WH-CH720N ។ Sony WH-CH720N គឺជាប្រភេទកាសស្តាប់ over-ear wireless headphone ដែលមានភាពស្រស់ស្អាត និងសក្តិសមបំផុតក្នុងការប្រើប្រាស់។ វាក៏មានប៊ូតុងចំនួន​3 សម្រាប់គ្រប់គ្រងទៅលើការចាក់តន្ត្រី រួមជាមួយនឹងប៊ូតុងមួយទៀតសម្រាប់មុខងារ ANC ផងដែរ។

សម្រាប់នៅផ្នែកខាងឆ្វេងវិញគឺមានប៊ូតុង Power, USB-C port និង  3.5mm headphone jack ។ កាសស្តាប់ Sony WH-CH720N នេះប្រើប្រាស់នូវ 30mm dynamic driver និង  V1 chipset ។ វាក៏មានបច្ចេកវិទ្យា​active noise cancellation និង  DSEE technology ។ កាសស្តាប់នេះក៏មានបច្ចេកវិទ្យា  Precise Voice Pickup technology ដែលផ្តល់នូវសំឡេងលឺច្បាស់នៅក្នុងពេលខលថែមទៀត។

Sony WH-CH720N នេះអាចប្រើប្រាស់បានដល់ទៅ 50 ម៉ោងដោយមិនដំណើរការនូវមុខងារ​ ANC និងរយៈពេល 35 ម៉ោងជាមួយនឹងមុខងារ ANC នេះ។ កាសស្តាប់នេះក៏ទ្រទ្រង់នូវបច្ចេកវិទ្យា Fast Charging ផងដែរ។ វាក៏មានភ្ចាប់មកជាមួយនឹង Bluetooth 5.2 connectivity ជាមួយនឹងការទ្រទ្រង់នូវ Google Fast Pair ផងដែរ។ កាសស្តាប់  Sony WH-CH720N នេះមាន 3 ពណ៌គឺពណ៌ខៀវ ខ្មៅ និងស៕