ផលិតផល

ASUS Chromebox 5 mini host កុំព្យូទ័ររូបរាងតូច ងាយស្រួលចល័ត

ថ្មីៗនេះ ក្រុមហ៊ុន Asus ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័ររូបរាងតូចរបស់ខ្លួនដែលមានឈ្មោះហៅថា Asus Chromebox 5 mini host ។ ឧបករណ៍នេះភ្ជាប់ជាមួយនឹងបន្ទះឈីប Core U series 12th-gen processors រហូតដល់ Intel Core i7 និងម៉េមូរី 32GB DDR4 ។ Asus Chromebox 5 នេះក៏បង្កើនទៅលើប្រសិទ្ធភាពបានយ៉ាងប្រសើរ និងការធ្វើការងារយ៉ាងមានប្រសិទ្ធិភាព។

Asus Chromebox 5 នេះដំណើរការនូវ ​ប្រព័ន្ធប្រតិបត្តិការ ChromeOS និងទ្រទ្រង់នូវ single-channel DDR4-3200 memory និង PCIe Gen 4 SSD ផងដែរ។ វាក៏មាន 2x HDMI ports, DisplayPort, Ethernet ជាមួយនឹង 2.5Gbps, 4x USB-A និង 3.5mm audio jack ។ វាក៏មាន Thunderbolt 4 និង USB-C ports ផងដែរ។

សម្រាប់ Wireless របស់វាគឺ Wi-Fi 6E ជាមួយនឹង Intel Iris Xe graphics mini host នេះមាន 4x 4K displays និង Thunderbolt 4 ។​វាក៏មាន Zero-Touch-Enrolment និង IT management ដែលងាយស្រួលក្នុងការប្រើប្រាស់ថែមទៀត។ Chromebox 5 mini host នេះក៏ទ្រទ្រង់នូវ 15W wireless charging និងបច្ចេកវិទ្យាជាច្រើនទៀត។ វាមានការឌីស្សាញយ៉ាងស្រស់ស្អាត និងទាក់ទាញបំផុត៕