ផលិតផល

Microsoft Surface Thunderbolt 4 Dock ឧបករណ៍ដ៏សក្តិសមសម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រ Surface

ក្រុមហ៊ុន Microsoft ទើបតែប្រកាសបង្ហាញនូវ Surface series accessory ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Surface Thunderbolt 4 Dock​សម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រ Surface series របស់ខ្លួន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកនេះប្រកាសបង្ហាញនូវ Thunderbolt 4 Dock ដែលអាចប្រើប្រាស់បាននៅលើកុំព្យូទ័រ Surface Pro 9, Surface Laptop 5 និង Surface Laptop Studio

ឧបករណ៍នេះអាចអនុញ្ញាតអោយអ្នកប្រើប្រាស់ភ្ជាប់ទៅកាន់ម៉ូនីទ័រ 2x 4K monitors ដែលមានកម្រិតនៃការផ្ទេរទិន្នន័យបានដល់ទៅ 40Gbps និងការសាកថ្មដល់ទៅកម្រិត 96W charging ។ ក្រៅពីនេះ dock ថ្មីនេះក៏មានរន្ធ USB Type C, USB Type A ports, Ethernet port, 3.5mm audio jack និង security lock slot ផងដែរ។

បន្ថែមពីនេះ វាក៏អាចប្រើប្រាស់បានជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 11 ថែមទៀត។ Microsoft Surface Thunderbolt 4 Dock នេះមានតម្លៃប្រហែលជា $300