ផលិតផល

JBL Tour M2 Over-Ear Headphones កាសស្តាប់ជំនាន់ថ្មីបំពាក់នូវ ANC និង Spatial Sound

ថ្មីៗនេះ ក្រុមហ៊ុន JBL ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ Wireless ប្រណិតដែលមានឈ្មោះហៅថា JBL Tour One M2 ។ កាសស្តាប់នេះអាចប្រកួតប្រជែងជាមួយនឹងកាសស្តាប់ Wirelessជាច្រើនទៀតដូចជា Sony, Sennheiser, Bose ជាដើម។ JBL Tour M2 នេះជាប្រភេទ over-ear wireless headphone ជាមួយនឹងតួខ្លួន carbon-fiber

កាសស្តាប់ JBL Tour M2 នេះក៏មានបំពាក់នូវ 40mm dynamic driver ជាមួយនឹង adaptive noise cancellation ផងដែរ។ វាក៏មានទ្រទ្រង់នូវ Spatial Sound ដែលផ្តល់នូវសំឡេងដ៏អស្ចារ្យបំផុត។ កាសស្តាប់នេះទ្រទ្រង់នូវ JBL’s Hi-Res និងបច្ចេកវិទ្យា voice recognition technology ផងដែរ។

កាសស្តាប់ JBL Tour M2 នេះមានរន្ធដោតកាសស្តាប់ 3.5mm headphone jack ជាមួយនឹងខ្សែ 1.2m ។ វាក៏មាន Bluetooth 5.3 connectivity ជាមួយនឹង Google Fast Pair, Microsoft Swift Pair និង Personi-Fi 2.0 ។ កាសស្តាប់នេះមានថាមពលថ្មទំហំ 920mAh និងអាចប្រើប្រាស់បានដល់ទៅ 50 ម៉ោងជាមួយនឹងរន្ធផត USB-C