ផលិតផល

Toshiba Regza Z750 Mini LED Cinema TV ទូរទស្សន៍ឆ្លាតវៃបំពាក់អេក្រង់កម្រិត 144Hz

ថ្មីៗនេះ ក្រុមហ៊ុន Toshiba ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ Regza Z750 Mini LED Cinema TV ថ្មីដេលមានច្រើនទំហំក្នុងការជ្រើសរើស។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុននេះទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ Regza Z750 ដែលមាន 3 ទំហំគឺ 65 inch, 75 inch និង 85 inch ។ ទូរទស្សន៍នេះមានបច្ចេកវិទ្យា Mini LED display technology ដែលមានកម្រិតភ្លឺច្បាស់ជាងមុនដល់ទៅ 4 ដងផងដែរ។

ទូរទស្សន៍ Toshiba Regza Z750 Mini LED Cinema TV នេះក៏មាន dual core video និង audio chip ដែលមានឈ្មោះហៅថា ZR visual sensor chip និង BR auditory sensor chip ផងដែរ។ បន្ថែមពីនេះទៀតនោះ ទូរទស្សន៍នេះក៏មានភ្ជាប់ជាមួយនឹង pro game engine 2.0 technology និង 144Hz high refresh rate ផងដែរ។

ក្រៅពីនេះ ទូរទស្សន៍ថ្មីនេះក៏មានបន្ទះឈីប 1.3GHz quad core A73 processor ប្រព័ន្ធប្រតិបត្តិការ Android 11 រ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ផងដែរ។ វាក៏មាន 2x HDMI 2.1 ports ដែលទ្រទ្រង់នូវ 144Hz ដល់កម្រិតភាពច្បាស់ 4K ផងដែរ៕