ផលិតផល

HP Omen Transcend 16 កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីបំពាក់នូវអេក្រង់ mini-LED

ពេលនេះ កុំព្យូទ័រលេងហ្គេមជំនាន់ថ្មី HP Omen Transcend 16 បានប្រកាសជាផ្លូវការហើយ! កុំព្យូទ័រនេះមានទម្ងន់ស្រាលបំផុត និងស្តើងបំផុត ហើយវាបំពាក់នូវអេក្រង់ទំហំ  mini-LED16-inch ថែមទៀត។ កាន់តែពិសេសទៀតនោះ កុំព្យូទ័រនេះមានបន្ទះឈីប  Intel i9-13900HX processor ជាមួយនឹង 24 cores និង 32 threads និង 5.4GHz clock speeds ផងដែរ។

សម្រាប់អេក្រង់ mini-LED នៅលើកុំព្យូទ័រ HP Omen Transcend 16 នេះមានកម្រិតភាពច្បាស់ 2560 x 1600 pixels និងកម្រិតពន្លឺខ្ពស់បំផុតគឺ 1,180 nits ។ វាមាន 100% DCI-P3 color gamut coverage និង  240Hz refresh rate ។ កុំព្យូទ័រ Omen Transcend 16 s នេះមានរ៉េមទំហំ 32GB DDR5-5600 និង 2TB PCIe 4.0 NVMe SSD ។

បន្ថែមពីនេះ វាក៏មានRTX 4070 mobile GPU ជាមួយនឹង 130W TGP ផងដែរ។ ចំនែក  connectivity នៅលើកុំព្យូទ័រ HP Omen Transcend នេះមាន 2 Thunderbolt 4 connectors, 1 USB-A 3.2 for data connection និង USB-A 3.2 ។ វាក៏មាន  Wi-Fi 6E និង  Bluetooth 5.3 ផងដែរ។ កុំព្យូទ័រនេះមានតម្លៃប្រហែលជា $1,700 ៕