ផលិតផល

Nvidia GeForce RTX 4060 & 4060 Ti ក្រាហ្វិកកាតជំនាន់ថ្មីបំពាក់នូវបច្ចេកវិទ្យា ray tracing ជំនាន់ទី 3

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nvidia ទើបតែប្រកាសបង្ហាញនូវក្រាហ្វិកកាត RTX 40 series ជំនាន់ចុងក្រោយបំផុតរបស់ខ្លួនដែលក្នុងនោះមាន GeForce RTX 4060 និង  RTX 4060 Ti ។ ក្រាហ្វិកកាតថ្មីនេះគឺប្រើប្រាស់នូវស្ថាបត្យកម្ម Lovelace ថែមទៀត។ ក្រាហ្វិកកាត  RTX 40 series នេះក៏ប្រើប្រាស់នូវបច្ចេកវិទ្យា DLSS 3 និង  ray tracing technology ជំនាន់ទី 3 ថែមទៀត។

សម្រាប់ក្រាហ្វិកកាត RTX 4060 Ti នេះគឺមានល្បឿនលឿនជាងក្រាហ្វិកកាត​RTX 2060 SUPER ដល់ទៅ 2.6 ដង និងលឿនជាងក្រាហ្វិកកាត RTX 3060 Ti ដល់ទៅ 1.7 ដង។ ក្រាហ្វិកកាត  RTX 4060 Ti នេះគឺប្រើប្រាស់នូវ 32MBL2 cache ជាមួយនឹងរ៉េមទំហំ 8GB/ 16GB GDDR6  ខណៈពេលដែល RTX 4060 មាន  24MB L2 cachនិងរ៉េម  8GB GDDR6 ៕