ផលិតផល

MIJIA Electric Toothbrush T200C ច្រាសដុសធ្មេញឆ្លាតវៃកាន់ថ្មបាន 25 ថ្ងៃ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវច្រាសដុសធ្មេញជំនាន់ថ្មីនោះគឺ MIJIA Electric Toothbrush T200C ។​ច្រាសដុសធ្មេញ MIJIA Electric Toothbrush T200C ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងដាក់តាមខ្លួនផងដែរ។ អ្វីដែលទាក់ទាញរបស់ច្រាសនេះគឺទៅលើគុណភាពថ្មរបស់វា។

នៅក្នុងការសាកថ្មម្តង វាអាចប្រើប្រាស់បានដល់ទៅ 25 ថ្ងៃ ហើយវាសាកថ្មតាមរយៈ  USB-C charging port ដែលផ្តល់នូវល្បឿនលឿនក្នុងការសាកថ្ម។ Xiaomi Mijia Electric Toothbrush T200C ក៏មានក្បាលច្រាសចំនួន 2 សម្រាប់ផ្លាស់ប្តូរផងដែរ។

កាន់តែពិសេសជាងនេះទៀតនោះ​ ច្រាសដុសធ្មេញឆ្លាតវៃនេះក៏មានបំពាក់នូវ  IPX7 សម្រាប់ការពារការជ្រាបទឹក ហើយវាក៏អាចប្រើប្រាស់នៅកន្លែងដែលមានទឹកជ្រៅបានដល់ទៅ 30 នាទីដោយមិនមានបញ្ហានោះទេ។  Xiaomi Mijia Electric Toothbrush T200C មានតម្លៃប្រហែលជា $13 ៕