ផលិតផល

Toshiba Z870 MiniLED 4K Gaming TV ទូរទស្សន៍លេងហ្គេមជំនាន់ថ្មីបំពាក់អេក្រង់ 144Hz refresh rate

ថ្មីៗនេះ ក្រុមហ៊ុន Toshiba ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍Z870 MiniLED 4K TV series ស៊េរីថ្មីដែលមានគោលដៅសម្រាប់អ្នកលេងហ្គេម។ ទូរទស្សន៍នេះមានកម្រិតអេក្រង់ 144 Hz ហើយវាក៏មាន Tools ជាច្រើនទៀតសម្រាប់ការលេងហ្គេមដូចជា Game Mode Pro ដែលមានបច្ចេកវិទ្យា  ALLM, AMD FreeSync technology និង VRR ជាដើម។

ទូរទស្សន៍ Toshiba Z870 TV series នេះមានអេក្រង់ Mini LED ដែលមានការពង្រឹងទៅលើពណ៌កាន់តែច្បាស់ជាងមុន និង​backlighting កាន់តែប្រសើរជាងមុនថែមទៀត។ ទូរទស្សន៍នេះមានបន្ទះឈីប  REGZA processor ផងដែរ។ Toshiba Z870 MiniLED 4K TV series នេះមាន 256 local dimming zones អេក្រង់ពន្លឺ  1,400 nits និង 4K@120Hz ផងដែរ។

ទូរទស្សន៍នេះមាន 97%DCI-P3 color gamut និង REGZA engine រួមជាមួយនឹង Dolby Vision និង Dolby Atmos ផងដែរ។ ទូរទស្សន៍នេះក៏មាន 2.1 channel sound system ហើយវាក៏មានរន្ធផតជាច្រើនទៀតដូចជា  HDMI 2.1, HDMI 2.0 និង USB 2.0។ ទូរទស្សន៍ 100-inch Toshiba Z870 TV នេះមានតម្លៃប្រហែលជា $5,080 ៕