ផលិតផល

Lenovo Xiaoxin Mini PC កុំព្យូទ័រខ្នាតតូចបំពាក់នូវបន្ទះឈីប Intel CPU (13th) និងអេក្រង់ Quadruple

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រខ្នាតតូច Xiaoxin Mini PC ដែលមានសមត្ថភាពខ្លាំងក្លា។ សម្រាប់កុំព្យូទ័រ Xiaoxin Mini PC នេះក៏មានលក្ខណៈពិសេសជាច្រើនផងដែរ។ Lenovo Xiaoxin Mini PC នេះមានការឌីស្សាញរូបរាងស្តើងជាមួយនឹងភាពទាន់សម័យបំផុត។

ផ្នែកខាងមុខរបស់វាមានភ្ជាប់ជាមួយនឹង connectivity ជាច្រើនដូចជា USB-A, USB-C និង 3.5mm audio interface ។ កុំព្យូទ័រនេះមានភាពងាយស្រួលក្នុងការធ្វើការងារ multitasking និង productivity ជាច្រើនទៀត។ កុំព្យូទ័រនេះមានបន្ទះឈីប  Intel’s 13th generation Core processor ហើយវាក៏មានបំពាក់នូវ  150W platinum-rated power supply ជាមួយនឹងកម្លាំង 115W ។

Lenovo Xiaoxin Mini PC​នេះបំពាក់នូវប្រព័ន្ធប្រតិបត្តិការ Microsoft Windows 11 Home Chinese Edition ផងដែរ។ នេះធានាថា អ្នកប្រើប្រាស់នឹងទទួលបាននូវមុខងារ និងការអាប់ដេតចុងក្រោយបំផុតពីក្រុមហ៊ុន Microsoft ៕