ផលិតផល

Meizu PANDAER 67W GaN power adapter ឆ្នាំងសាកល្បឿនលឿនជំនាន់ថ្មី

ថ្មីៗនេះ ក្រុមហ៊ុន Meizu ទើបតែប្រកាសបង្ហាញនូវឆ្នាំងសាក Meizu PANDAER 67W GaN power adapter ដែលមានបច្ចេកវិទ្យា connection technology 2.0 ហើយវាមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសថែមទៀត។ PANDAER 67W GaN power adapter នេះក៏មានបច្ចេកវិទ្យា  super-sensing intelligent distribution 3.0 technology ដែលផ្តល់នូវការសាកថ្មលឿនបំផុត។

វាក៏ទ្រទ្រង់នូវ fast charging protocols ជាច្រើនដូចជា  PD, QC 3.0, PPD និង SCP ផងដែរ។ ល្បឿន output របស់  GaN power adapter នេះគឺ 67W ។ PANDAER 67W GaN នេះប្រើប្រាស់នូវស្រទាប់ការពារសុវត្ថិភាពចំនួន 6 នោះគឺ  over-current protection, over-voltage protection, short-circuit protection, over-temperature protection, low electromagnetic interference និង  anti-static interference ។ Meizu PANDAER 67W GaN power adapter នេះមានតម្លៃប្រហែលជា $32 ៕