ផលិតផល

Sony WF-C700 TWS កាសស្តាប់ដ៏ឆ្លាតវៃបំពាក់នូវបច្ចេកវិទ្យា ANC​ និងពណ៌ដ៏ទាក់ទាញ

ក្រុមហ៊ុនបច្ចេកវិទ្យា Sony ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ WF-C700 TWS ដែលមានទម្ងន់ស្រាល និងបំពាក់នូវបច្ចេកវិទ្យា ANC ថែមទៀត។ កាសស្តាប់ជំនាន់ថ្មីនេះមានរូបរាងយ៉ាងទាន់សម័យ ពិសេសអ្នកដែលចូលចិត្តលេងកីឡា។ Sony WF-C700 នេះមានទម្ងន់ស្រាល ហើយវាក៏មាន  cylindrical charging case ផងដែរ។

កាសស្តាប់  TWS earphones នេះក៏មានបំពាក់នូវ adaptive sound control ផងដែរ។  WF-C700 នេះមានទម្ងន់ស្រាលត្រឹមតែ 4.6 g ។ វាក៏មានបំពាក់នូវគុណភាពសំឡេងកម្រិតខ្ពស់​DSEE (Digital Sound Enhancement Engine) និង 5mm drivers ផងដែរ។

បន្ថែមពីនេះទៀតនោះ វាក៏មាន 360 Reality Audio spatial audio ផងដែរ។ កាសស្តាប់ Sony WF-C700 នេះមានតម្លៃប្រហែលជា €130 ហើយវាមានពណ៌ខ្មៅ ពណ៌ស ពណ៌ Lavender និងពណ៌ Sage Green ៕