ផលិតផល

Amazon Echo Buds​ កាសស្តាប់ជំនាន់ទី ៣ ដ៏ឆ្លាតវៃ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Amazon ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ជំនាន់ទី​៣ របស់ខ្លួនដែលមានឈ្មោះហៅថា  Amazon Echo Buds ។ កាសស្តាប់ Amazon Echo Buds នេះប្រើប្រាស់នូវ  IPX2 ហើយវាទ្រទ្រង់នូវ Alexa, Siri និង Google Assistant ថែមទៀត។ Amazon Echo Buds នេះបំពាក់នូវ 12mm drivers ។

វាក៏មាន 2x microphones និង voice detection accelerometer ដើម្បីរារាំងទៅលើសំឡេងរំខានពីខាងក្រៅផងដែរ។ បន្ថែមពីនេះ កាសស្តាប់ឥតខ្សែនេះក៏មានបំពាក់នូវមុខងារ VIP filter ថែមទៀត។  Amazon Echo Buds នេះប្រើប្រាស់នូវបន្ទះឈីប Qualcomm S5 (QCC5171) Bluetooth processor ហើយវាក៏ទ្រទ្រង់នូវមុខងារ multipoint pairing ថែមទៀត។ កាសស្តាប់នេះអាចប្រើប្រាស់បាន 20 ម៉ោងសម្រាប់ការសាកថ្មម្តង៕