ផលិតផល

Huawei MatePad Air ថេប្លេតជំនាន់ថ្មីបំពាក់អេក្រង់ 144Hz ល្បឿនលឿនក្នុងការប្រើប្រាស់

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei​ទើបតែប្រកាសបង្ហាញនូវថេប្លេតថ្មីនោះគឺ MatePad Air Android ដែលមានអេក្រង់ IPS ដែលមានកម្រិត 2.8K content និង  variable refresh rate ។ ថេប្លេត Huawei MatePad Air នេះមានអេក្រង់ 11.5-inch ជាមួយនឹងកម្រិតភាពច្បាស់ 2,880 x 1,840 pixels និង  270 ppi pixel density ។

ថេប្លេតនេះមាន screen-to-body ratio 87% និង  refresh rate 30Hz និង 144Hz ។ ថេប្លេតនេះមានបន្ទះឈីប Snapdragon 888 SoC ជាមួយនឹង Cortex-X1, Cortex-A78 និង Cortex-A55 cores រួមជាមួយក្រាហ្វិកកាត Adreno 660 GPU ។ ថេប្លេតនេះមានរ៉េមទំហំ 8GB/12GB និងម៉េមូរីទំហំ 128GB / 512GB ។ MatePad Air នេះមានថាមពលថ្មទំហំ 8,300mAh និងបច្ចេកវិទ្យា 40W wired charging ។ ថេប្លេតនេះក៏មានកាមេរ៉ាខាងមុខទំហំ 8MP និងកាមេរ៉ាខាងក្រោយទំហំ 13MP ។ សម្រាប់ថេប្លេត​ Huawei MatePad Air នេះក៏មានភ្ជាប់ជាមួយនឹង stylus និង​ keyboard ផងដែរ៕