ផលិតផល

ThunderRobot MIX Mini PC កុំព្យូទ័រខ្នាតតូចដ៏ខ្លាំងក្លា

Mini PCs គឹមានការពេញនិយមខ្លាំងមែនទែន ហើយថ្មីៗនេះ ក្រុមហ៊ុន ThunderRobot ទើបតែប្រកាសបង្ហាញនូវ  MIX Mini PC ចុងក្រោយបំផុតរបស់ខ្លួនដែលមានបំពាក់នូវ 10-core i7 processor, 32GB RAM និង dual 2.5G Ethernet ports ។ កុំព្យូទ័រ ThunderRobot MIX Mini PC នេះមានវិមាត្រ 131x131x43mm និងទម្ងន់  398g ។

MIX Mini PC នេះមានបន្ទះឈីប Intel Core i7-12650H processor ដែលមាន 10 cores និង  16 threads ដែលមានល្បឿន turbo frequency 4.7GHz រ៉េមទំហំ 32GB និង  DDR4 dual-channel memory ។​ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រ MIX Mini PC នេះមានបំពាក់នូវ  1TB NVMe M.2 PCI-E4.0 solid-state drive (SSD) នេះជាមួយនឹងល្បឿន  4500MB/s ថែមទៀត។

ThunderRobot MIX Mini PC នេះក៏មាន dual 2.5G Ethernet ports, Thunderbolt 4, 4x USB 3.2 Gen2 ports, 3.5mm headphone jack, DP 1.4 និង HDMI 2.0 port ។ វាក៏មានប្រើប្រាស់នូវ  Intel AX201 high-speed wireless network card ជាមួយនឹង  WiFi 6 និង  Bluetooth 5.2 ។ កុំព្យូទ័រនេះតម្លើងមកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 11 ៕