ផលិតផល

Acer Predator X27U Monitor ម៉ូនីទ័រដ៏ខ្លាំងក្លាបំពាក់នូវអេក្រង់ 2K 240Hz OLED

ក្រុមហ៊ុនបច្ចេកវិទ្យា Acer ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រ Acer Predator X27Uនៅក្នុងព្រឹត្តិការណ៍ CES 2023 ដែលមានបំពាក់នូវអេក្រង់ដ៏អស្ចារ្យដល់ទៅ 2K, 240Hz OLED និងទំហំ 27 inches ។ ម៉ូនីទ័រ​ Acer Predator X27U នេះមានអេក្រង់ 27-inch WQHD OLED ជាមួយនឹងកម្រិត 0.03ms response time និង 240Hz display refresh rate ដែលមានន័យថាអ្នកអាចយកមកធ្វើការ ឬលេងហ្គេមបានយ៉ាងរលូន។

សម្រាប់រន្ធភ្ជាប់ទំនាក់ទំនងនៅលើកុំព្យូទ័រនេះមានដូចជា HDMI 2.0, DP 1.4 និង 90W USB-C ហើយវាក៏មាន dual 5W speakers ផងដែរ។ ម៉ូនីទ័រ Acer Predator X27U នេះមានតម្លៃប្រហែលជា $940 ៕