ផលិតផល

Samsung 24-inch DM530AFA-LC71W AIO កុំព្យូទ័រចុងក្រោយបំផុតបំពាក់នូវកាមេរ៉ា Pop-up 

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រម៉ូឌែលចុងក្រោយបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា DM530AFA-LC71W all-in-one monitor ដែលត្រូវបានឌីស្សាញឡើងសម្រាប់អ្នកប្រើប្រាស់ដែលចង់បាននូវផលិតភាពការងារខ្ពស់ និងការកម្សាន្តយ៉ាងសម្បូរបែបនោះ។

កុំព្យូទ័រនេះមានអេក្រង់ទំហំ 23.8-inch ជាមួយនឹងកម្រិតភាពច្បាស់ 1080p និង 16:9 aspect ratio ដែលអាចប្រើប្រាស់ទៅលើការងារជាច្រើនបានដែលរួមមាន video conferencing, streaming និង web browsing ជាដើម។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Samsung ក៏ប្រើប្រាស់នូវមុខងារ anti-glare coating ដែលផ្តល់នូវភាពងាយស្រួលក្នុងការទស្សនាទៅលើអេក្រង់នេះដោយគ្មានចំណាំងផ្លាតអ្វីនោះទេ។

Samsung AiO ថ្មីនេះប្រើប្រាស់នូវស្ថាបត្យកម្ម​ Intel Raptor Lake architecture ចុងក្រោយបំផុតដែលមានបន្ទះឈីប high-end Core i7-1360P processor version ចុងក្រោយបំផុតជាមួយនឹងល្បឿន 5 GHz ដែលល្អនៅក្នុងការងារ video editing, 3D rendering និងការលេងហ្គេមជាដើម។ វាក៏មានរ៉េមទំហំ 16 GB LPDDR5 RAM និង 512 GB NVMe SSD  រួមជាមួយនឹង 2.5-inch drive slot ដែលអ្នកប្រើប្រាស់អាចធ្វើការ upgrade បាននៅពេលក្រោយថែមទៀត។ អ្វីដែលអស្ចារ្យជាងនេះទៀតនោះ Samsung DM530AFA-LC71W AiO នេះក៏មានបំពាក់នូវ pop-up webcam និង 5W stereo speakers​ថែមទៀត។ សម្រាប់រន្ធភ្ជាប់ទំនាក់ទំនងរបស់វាមានដូចជា 4x USB Type-A ports, HDMI-in, HDMI-out, USB Type-C connection, Gigabit Ethernet និង MicroSD card reader ផងដែរ៕