ផលិតផល

Panasonic RZ-B310W & RZ-B110W TWS Earbuds កាសស្តាប់រូបរាងស្តើង និងបំពាក់នូវមុខងារ ANC

ថ្មីៗនេះ ក្រុមហ៊ុន Panasonic ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ឥតខ្សែរបស់ខ្លួនដែលមានឈ្មោះហៅថា RZ-B310W និង RZ-B110W ដែលកាសស្តាប់ទាំងពីរនេះមានបំពាក់នូវបច្ចេកវិទ្យា active noise-canceling (ANC) ថែមទៀត។ កាសស្តាប់នេះមានការឌីស្សាញយ៉ាងស្រស់ស្អាត ហើហយវាមានពណ៌ខ្មៅដ៏ទាក់ទាញ។

កាសស្តាប់នេះបំពាក់នូវ 10mm drivers និងទ្រទ្រង់នូវបច្ចេកវិទ្យា Panasonic XBS technology សម្រាប់ពង្រឹងទៅលើគុណភាពសំឡេងថែមទៀត។ សម្រាប់កាសស្តាប់ RZ-B110W បំពាក់នូវមុខងារ IPX4 សម្រាប់ការពារទឹក និងល្អក្នុងការហាត់ប្រាណ។ ថាមពលថ្មរបស់វាអាចប្រើប្រាស់បានដល់ទៅ 26 ម៉ោងក្នុងការសាកថ្មម្តង។ RZ-B110W earbuds នេះក៏ទ្រទ្រង់ជាមួយនឹង Google Assistant ឬ Siri សម្រាប់បញ្ជាដោយសំឡេងផងដែរ។

សម្រាប់ RZ-B310W earbuds បំពាក់នូវបច្ចេកវិទ្យា hybrid ANC technology ហើយវាប្រើប្រាស់បានដល់ទៅ 16 ម៉ោង និងទ្រទ្រង់នូវ Google Assistant ឬ Siri ផងដែរ។ កាសស្តាប់ទាំងពីរនេះប្រើប្រាស់នូវ USB type-C charging case និងបច្ចេកវិទ្យា Bluetooth 5.3 ៕