ផលិតផល

ViewSonic 15.6 inch 4K Portable Monitor ម៉ូនីទ័រចុងក្រោយបំផុតបំពាក់នូវអេក្រង់ OLED

ក្រុមហ៊ុនបច្ចេកវិទ្យា ViewSonic ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រចុងក្រោយបំផុតរបស់ខ្លួនដែលជាប្រភេទ VX1622-4K Portable Monitor បំពាក់នូវមុខងារពិសេសៗជាច្រើន។ ម៉ូនីទ័រនេះមានការឌីស្សាញស្តើង តូច ហើយវាមានអេក្រង់ទំហំ 15.6 inch OLED 4K resolution ថែមទៀត។

អេក្រង់នេះមានកម្រិតភាពច្បាស់ 16:9, 3840x2160px , 60Hz refresh rate, 440cd/㎡ max brightness និង 1,000,000:1 contrast ratio ដែលផ្តល់នូវពណ៌ច្បាស់មែនទែនក្នុងការប្រើប្រាស់។ VX1622-4K portable monitor មានកម្រិតពណ៌ដល់ទៅ 1.07 billion ជាមួយនឹង 100% Adobe RGB និង 100% DCI P3 color gamut coverage ថែមទៀត។

កាន់តែពិសេសជាងនេះទៀតនោះ ម៉ូនីទ័រនេះក៏មាន HDR true black 500 រួមជាមួយនឹងផត Mini HDMI port និង USB Type C port សម្រាប់តភ្ជាប់ទំនាក់ទំនងផងដែរ៕