ព័ត៌មាន

TECNO ចេញលក់ CAMON 20 ជាមួយកាមេរ៉ា 64MP RGBW ,អេក្រង់ AMOLED ស្កេនក្រយៅដៃក្រោមអេក្រង់ និង ទំហំផ្ទុកធំ 16GB*+256GB ជាមួយតម្លៃ 219 ដុល្លារ

TECNO ដែលជាម៉ាកបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី CAMON 20 ថ្មីរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា ជាមួយកាមេរ៉ាទំហំ 64MP RGBW ជាមួយបច្ចេកវិទ្យា Ultra Sensitive Sensor របស់ TECNO CAMON 20 ផ្តល់នូវការថតរូបក្នុងមុំធំទូលាយសម្រាប់ការថតរូប និងការថតវីដេអូកាន់តែលេចធ្លោរ ឲ្យអ្នកប្រើប្រាស់ទទួលបទពិសោធន៍ថតរូបពេលរាត្រីកាន់តែអស្ចារ្យ។ CAMON 20 ដែលមានកាមេរ៉ាទំហំធំ 64MP ក្នុងកម្រិតតម្លៃនេះ គាំទ្រការសាកថ្មលឿន 33W ថាមពលថ្មធំ 5000mAh និងទំហំផ្ទុកធំរហូតដល់ 256GB ជាមួយរូបរាងបែបច្នៃប្រឌិតទាន់សម័យ និងប្លែកពីគេ ការរចនាបែបស្ថាបត្យកម្ម CAMON PUZZLE អេក្រង់ AMOLED ស្កេនក្រយៅដៃក្រោមអេក្រង់។ ដូច្នេះហើយ CAMON 20 ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនកម្រិតខ្ពស់ក្នុងតម្លៃសមរម្យបំផុតគឺ 219 ដុល្លារ សម្រាប់ទំហំផ្ទុក 8+8GB* + 256GB ។

កាមេរ៉ា 64MP RGBW Ultra-Sensitive Sensor បទពិសោធន៍ថតរូបពេលរាត្រីកាន់តែអស្ចារ្យ

បច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ TECNO នៃ RGBW បាននាំមកនូវការថតរូបពេលយប់ដ៏អស្ចារ្យនៅលើស្មាតហ្វូនរបស់ខ្លួន។ ដោយការជំនួសដំណោះស្រាយពណ៌ “បៃតង” នៅក្នុងតម្រងពណ៌ RGGB ទម្រង់ដើមចាស់ ជាមួយនឹងដំណោះស្រាយពណ៌ “ស” មួយថ្មី ឧបករណ៏សិនស័រ RGBW អនុញ្ញាតឱ្យចាប់យកពន្លឺច្រើនបន្ថែមទៀត។ ខណៈពេលដែលកញ្ចក់លែន 1G + 6P បង្កើនការទទួលពន្លឺ ដោយការជំនួសលែនប្លាស្ទិច ជាមួយកញ្ចក់មួលែនថ្មី នៅក្នុងដំណើរការនៅពេលដែលពន្លឺទៅដល់ឧបករណ៍សិនស័រកាមេរ៉ាមេ។

TECNO CAMON 20 បំពាក់កាមេរ៉ា AI 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 64MP RGBW F 1/1.73 ហើយទំហំភីកសែល 0.8μm ដើម្បីធានាថារូបភាពដែលបានថតចេញមក​ គឺមិនខុសពីអ្វីដែលមើលឃើញក្នុងជីវិតពិតតាមដែលអាចធ្វើទៅបាន។ ជាមួយនឹងការស្រូបពន្លឺបានកាន់តែច្រើន TECNO CAMON 20 អនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់យករូបភាពពេលយប់ដែលភ្លឺច្បាស់ ដោយមិនបាត់បង់ព័ត៌មានលម្អិតនៅក្នុងទីងងឹត ជាពិសេសការថតរូបដោយប្រើ Quad Ring Flash ថតរូប Portrait កាន់តែភ្លឺច្បាស់ស្អាត។ ដោយឡែក​ CAMON 20 មានបំពាក់កាមេរ៉ាមុខទំហំ  32MP Ultra Clear AI Shining ជាមួយ​នឹង​ភ្លើង​ពិល​តូច​ពីរ​ដែល​ភ្ជាប់​មក​ជាមួយ ឧបករណ៍​នេះ​បំភ្លឺ​ការ​ថត​រូប​មុខ​យ៉ាង​ឆ្លាតវៃ ដើម្បី​បំភ្លឺ​សម្រស់​គ្រប់​រូបភាព។

ការច្នៃប្រឌិតថ្មីជាមួយ CAMON PUZZLE ការរចនាបែបស្ថាបត្យកម្ម

CAMON PUZZLE ការរចនាបែបស្ថាបត្យកម្ម ដែលរួមបញ្ចូលសោភ័ណភាពធរណីមាត្រ និង avant-garde fashion ។ Tyson Polygon បង្កើតលំនាំដែលគួរអោយចាប់អារម្មណ៍ និងមិនធម្មតា។ វាបំបែកលើសពីភាពសាមញ្ញបំផុតបែបប្រពៃណី minimalist និងអារម្មណ៍នៃសោភ័ណភាពក្នុងពិភពលោក។ ពេលដែលអ្នកចាប់កាន់វា អ្នកនឹងមានអារម្មណ៍លេចធ្លោ។

CAMON 20 Series នាំស្តង់ដារឧស្សាហកម្មនៃការរចនា ចូលទៅក្នុងយុគសម័យថ្មី។ ជាលទ្ធផល ការរចនាទទួលបានពានរង្វាន់ MUSE Design Award 2023 ដ៏មានកិត្យានុភាពក្នុងនាមជាអ្នកឈ្នះមេដាយមាស និងបង្ហាញពីជំហររបស់ TECNO ជាអ្នកត្រួសត្រាយផ្លូវនៃការរចនាស្មាតហ្វូន។

លក្ខណៈពិសេសដ៏អស្ចារ្យបន្ថែមដែលនាំមកដោយ CAMON20 រួមមាន:

អេក្រង់ 6.67″ AMOLED True-color គែមដ៏ស្តើង

TECNO CAMON 20 មកជាមួយអេក្រង់ 6.67″ AMOLED FHD+ ដែលគាំទ្រកម្រិតពណ៌ពេញកម្រិត P3 wide color gamut សមាមាត្រកម្រិតពណ៌ 800000:1 របស់វាធ្វើឱ្យព័ត៌មានលម្អិតនៃពន្លឺ និងងងឹតកាន់តែច្បាស់ជាមួយនឹងគុណភាពរូបភាពដ៏អស្ចារ្យ។ ស្តង់ដារកម្រិតពណ៌ color gamut ត្រូវបានណែនាំដោយឧស្សាហកម្មភាពយន្តរបស់សហរដ្ឋអាមេរិក ដែលសម្រាប់ពណ៌រូបភាពមានគុណភាពនៃភាពយន្តពិតៗ។ TECNO CAMON 20 គែមខាងក្រោមតូចជាងមុន 47% ដែលនាំឱ្យអ្នកប្រើប្រាស់បទពិសោធន៍ទិដ្ឋភាពលាតពេញអេក្រង់។ ការកម្សាន្តឈានមុខមួយកម្រិតទៀត ដោយអេក្រង់AMOLED ច្បាស់ អមជាមួយបាសបំពងសម្លេង២គ្រាប់ ប្រដេញត្រចៀក។

អេក្រង់ការពារភ្នែកទទួលស្គាល់ដោយស្ថាប័នបញ្ជាក់គុណភាព TüV Rheinland

វិញ្ញាប័នបត្របញ្ជាក់ដោយ TuV Rheinland, អេក្រង់ TECNO CAMON 20 ច្រោះ 50% នៃពន្លឺពណ៌ខៀវ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់ភ្នែក។ វាប្រើប្រាស់ PWM 1920Hz ultra-frequency dimming ដើម្បីដោះស្រាយការភ្លឹបភ្លែតៗរបស់អេក្រង់យ៉ាងមានប្រសិទ្ធភាពនៅក្នុងទីកន្លែងដែលមានពន្លឺតិច និងកាត់បន្ថយភាពហត់នឿយនៃភ្នែកច្រើន។

MediaTek Helio G85 សម្រាប់គ្រប់តម្រូវការអ្នកប្រើប្រាស់

TECNO CAMON 20 ត្រូវបានបំពាក់ដោយបន្ទះឈីប MediaTek Helio G85 ប្រភេទ octa-core ល្បឿន 2GHz ដំណើរការបានរលូន មិនថាដំណើរការកម្មវិធីប្រើប្រាស់ប្រចាំថ្ងៃ ឬការកម្សាន្តនោះទេ។ នៅក្នុងការប្រើប្រាស់ទូទៅ TECNO CAMON 20 ផ្តល់ជូន RAM បន្ថែមសរុប 8GB + 8GB និង ទំហំផ្ទុក ROM 256GB ។ TECNO CAMON 20 មានថាមពលថ្មធំ 5,000mAh ផ្តល់ឱ្យអ្នកប្រើប្រាស់នូវថាមពលយ៉ាងច្រើន មិនថាប្រើប្រាស់នៅផ្ទះ នៅកន្លែងធ្វើការ ឬនៅពេលធ្វើដំណើរ វាអាចបំពេញតាមតម្រូវការជានិច្ច។ CAMON 20 គាំទ្រជាមួយនឹងការសាកថ្មលឿន 33W ភ្ជាប់មកជាមួយនូវឆ្នាំងសាកលឿន 18W ចេញពីប្រអប់ និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 13 ចុងក្រោយបង្អស់។

អតិថិជនទាំងអស់អាចរកជាវស្មាតហ្វូនម៉ូដែលថ្មីនេះ CAMON 20 នៅតាមបណ្តារហាងដៃគូសហការរបស់ TECNO ទូទាំងប្រទេស។