ផលិតផល

Lenovo ThinkPad T14p Laptop កុំព្យូទ័រស៊េរីថ្មីសមត្ថភាពខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុន Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រស៊េរីថ្មី  ThinkPad T14p ដែលមានមុខងារពិសេសៗជាច្រើនដូចជា Nvidia GeForce RTX 3050 graphics card និងបន្ទះឈីប  13th generation Intel processor ថែមទៀត។ ThinkPad T14p នេះមានបន្ទះឈីបចាប់ពី  i5-13500H ដល់ទៅ i9-13900H

កុំព្យូទ័រនេះក៏មានប្រើប្រាស់នូវប្រព័ន្ធ dual fan cooling system និង  60W system performance ផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មាន LPDDR5-5200 memory 32GB  និង 1TB SSD ។ ThinkPad T14p នេះមានអេក្រង់ទំហំ 14-inch 2.2k resolution ជាមួយនឹងកម្រិតពណ៌ 100% sRGB color gamut និង  16:10 aspect ratio

កុំព្យូទ័រនេះមានទម្ងន់  1.47 kg និងកម្រាស់ 17.9 mm ។ កុំព្យូទ័រនេះក៏មានកាមេរ៉ា​FHD និងថាមពលថ្ម 57Wh ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះក៏មានរន្ធផតជាច្រើនទៀតដូចជា​ Thunderbolt 4, full-function USB-C, HDMI 2.0, USB-A និង  3.5 mm audio jack