ផលិតផល

Xiaomi MIJIA Smart Evaporative Cooling Fan កង្ហារត្រជាក់មុខងារឆ្លាតវៃ 3-in-1

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi Youpin ទើបតែប្រកាសបង្ហាញនូវ MIJIA Smart Evaporative Cooling Fan ដែលជាកង្ហារឆ្លាតវៃ និងផ្តល់នូវផាសុខភាពល្អបំផុតសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ។ កង្ហារឆ្លាតវៃនេះមានមុខងារ 3-in-1 នោះគឺ blowing, cooling និង  humidifying ហើយវាក៏មានបំពាក់នូវបច្ចេកវិទ្យា water cooling system ថែមទៀត។

Mijia smart evaporative cooling fan នេះអាចកម្ចាត់មេរោគបានដល់ទៅ  99.99% ដូចនេះ វាមិនធ្វើអោយប៉ះពាល់ដោយសុខភាពទៅលើក្មេងៗ ឬមនុស្សដែលមានអាឡាក់ស៊ីនោះទេ។ កង្ហារនេះអាចប្រើប្រាស់បានយ៉ាងសក្តិសមនៅក្នុងផ្ទះ ការិយាល័យ ឬនៅកន្លែងខាងក្រៅ។ Mijia smart evaporative cooling fan នេះមានសម្លេងស្ងាត់ត្រឹមតែ 35.1decibels ប៉ុណ្ណោះ។

អ្វីដែលកាន់តែអស្ចារ្យទៀតនោះ Mijia smart evaporative cooling fan នេះអាចភ្ជាប់ជាមួយនឹងកម្មវិធី Mijia app ដែលអនុញ្ញាតអោយវាអាចគ្រប់គ្រងពីចម្ងាយបានតាមរយៈ XiaoAI