ផលិតផល

DJI Matrice 350 RTK យន្តហោះដ្រូនស៊េរីថ្មីហោះបានយូរ និងផ្ទុកទម្ងន់បានធ្ងន់ជាងមុន

DJI គឺជាក្រុមហ៊ុនដែលផ្តោតទៅលើភាពច្នៃប្រឌិត ហើយក្រុមហ៊ុននេះក៏បន្តក្នុងការពង្រីកទៅលើផលិតផលរបស់ខ្លួនផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុន DJI ទើបតែប្រកាសបង្ហាញនូវយន្តហោះដ្រូនថ្មីដែលមានឈ្មោះហៅថា  Matrice 350 RTK ។ Matrice 350 RTK នេះគឺជាម៉ូឌែលថ្មីរបស់យន្តហោះដ្រូន  M300 RTK ដែលមានការពង្រឹងទៅលើរយៈពេលនៃការហោះហើរបានយូរជាងមុន ការផ្ទុកទម្ងន់បានធ្ងន់ជាងមុន និងមុខងារថ្មីៗជាច្រើនទៀត។  

DJI Matrice 350 RTKអាចហោះហើរបានដល់ទៅ​ 55 នាទីក្នុងការសាកថ្មម្តងដែលមានការកើនឡើងដល់ទៅ 20% បើធៀបជាមួយនឹងដ្រូន M300 RTK ។ យន្តហោះដ្រូន  Matrice 350 RTK នេះអាចផ្ទុកទម្ងន់បានដល់ទៅ​2.7 គីឡូក្រាមដែលមានកើនឡើងជាងមុន​ 30% ។ Matrice 350 RTK អាចប្រើប្រាស់សម្រាប់ការងារជាច្រើនដូចជា​surveying, inspection និង mapping